អង្គការសាសនារួមចំណែកដល់ការមូលមតិគ្នាក្នុងគោលការណ៍ណែនាំរបស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ

(VOVWORLD) -  នេះជាការបញ្ជាក់អះអាងរបស់ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai នៅឯពិធីជួបសំណេះសំណាលជាមួយមេដឹកនាំសាសនា ជាសមាជិកសភា នីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែវិច្ឆិកានៅទីក្រុងហាណូយ។

អង្គការសាសនារួមចំណែកដល់ការមូលមតិគ្នាក្នុងគោលការណ៍ណែនាំរបស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ - ảnh 1 លោកស្រី Truong Thi Mai អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួយមេដឹកនាំសាសនា ជាសមាជិកសភា នីតិកាលទី ១៤ (រូបថត៖ danvan.vn)

សកម្មភាពរបស់បណ្តាអង្គការសាសនា បានបង្កើតការគាំទ្រនិងមតិឯកភាពរបស់សាសនិកទាំងអស់ ចំពោះគោលការណ៍ណែនាំរបស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ។ នេះជាការបញ្ជាក់អះអាងរបស់ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai នៅឯពិធីជួបសំណេះសំណាលជាមួយមេដឹកនាំសាសនា ជាសមាជិកសភា នីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែវិច្ឆិកានៅទីក្រុងហាណូយ។

ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការសាសនាទាំងអស់ លោកស្រី Truong Thi Mai បានបញ្ជាក់ថា៖ មិនត្រឹមតែធានានូវសិទ្ធសេរីភាពខាងជំនឿ និងបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជនប៉ុណ្ណោះទេ សកម្មភាពរបស់អង្គការសាសនាក៏បង្កើតការគាំទ្រនិងការស្រុះចិត្តគំនិតរបស់សាសនិក របស់មេដឹកនាំសាសនាទូទាំងប្រទេស ចំពោះគោលការណ៍ណែនាំ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ ទន្ទឹមជាមួយគ្នានេះ នៅឆ្នាំនេះ អង្គការសាសនានិងមេដឹកនាំសាសនា ក៏បានចូលរួមយ៉ាងខ្លាំងក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទៀតផង។

នៅក្នុងជំនួបនេះ មេដឹកនាំសាសនា ដែលជាសមាជិកសភានីតិកាលទី ១៤ បានផ្លាស់ប្តូរព័ត៌មានស្តីពីការអនុវត្តគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ស្តីពីជំនឿសាសនា ក៏ដូចជា ការចូលរួមវិភាគទានរបស់អង្គការសាសនានៅឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ