អង្គការសហជីពជាមួយវីធីសាស្ត្រធ្វើសកម្មភាពថ្មីដោយយកនិយោជិតជាគោល
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា សហព័ន្ធសហ ជីពពលករវៀតណាមបានរៀបចំសន្និសីទ្ធ លើកទី ១៣ របស់គណៈកម្មាធិការប្រតិបត្តិ (នីតិកាលទី១១) ដោយបាន ផ្តោតការពិភាក្សាលើខ្លឹមសារមួយចំនួន និងបញ្ចប់ការត្រៀមរៀបចំសម្រាប់មហាសន្និបាតសហជីពវៀតណាមនីតិកាលទី ១២ ។
សហព័ន្ធសហជីពពលករវៀតណាម លោក Bui Van Cuong |
នៅឯកិច្ចប្រជុំនេះ គណៈប្រតិភូបានពិភាក្សានិងអនុម័តនូវរបាយការណ៌របស់គណៈប្រតិបត្តិនៃសហព័ន្ធសហជីពពលកម្មវៀតណាមនីតិកាលទី១១ ដើម្បីដាក់ជូនមហា សន្និបាតសហជីពវៀតណាមនីតិកាលទី១២; របៀបវារៈនៃមហាសន្និបាតសហជីព វៀតណាមនីតិកាលទី១២; បញ្ជីរាយនាមគណៈអធិបតីជាដើម។
មហាសន្និបាតសហជីពវៀតណាមនីតិកាលទី១២នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ដល់ថ្ងៃទី ២៦ខែកញ្ញា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្មករនិងនិយោជិត បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃអង្គការសហជីព។ ធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ស្តីអំពីគោលដៅនិងសកម្មភាពនាពេលខាងមុខដើម្បីថែទាំដល់ជីវភាពរស់នៅរបស់កម្មករ និយោជិតឲ្យបានល្អប្រសើរជាងនោះ ប្រធានសហព័ន្ធសហជីពពលករវៀតណាម លោក Bui Van Cuong បានឱ្យដឹងថា៖ “វៀតណាមបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ក៏ដូចជាទាក់ទាញកម្មករជាច្រើននាក់ចូលរួមអង្គការសហ ជីពវៀតណាមក្នុងការថែទាំនិងការពារកម្មករ។ ត្រូវធ្វើឲ្យបានល្អដើម្បីកម្មករ និយោជិត ពេលចូលរួមអង្គការសហជីពវៀតណាមដែលត្រូវឃើញថា ខ្លួនទទួលបានការ និងបានអនុវត្តន៍សិទ្ធិតំណាងរបស់ខ្លួន។ យើងខ្ញុំនឹងផ្តោតលើការកសាងក្រុមការងាររួមទាំងការចេញសេចក្តីសម្រេចចិត្តស្តីពីការងារកម្មភិបាលក្នុងស្ថានភាពថ្មី”៕