អង្គការសហប្រជាជាតិ កៀរគរជំនួយហិរញ្ញវត្ថុដល់ហ្វីលីពីន ដើម្បី​ជំនះពុះពារលើ​ផលវិបាកដោយសារព្យុះទីហ្វុងរ៉ៃ

(VOVWORLD) - កញ្ចប់ថវិកានេះនឹងជួយឧបត្ថម្ភ ជនរងគ្រោះចំនួន ២២ ម៉ឺននាក់ ដោយសារព្យុះទីហ្វុងរ៉ៃ តាមរយៈជំនួយអំពីស្បៀងអាហារសន្តិសុខ ទឹកស្អាត អនាម័យបរិស្ថាន ជាដើម។
អង្គការសហប្រជាជាតិ កៀរគរជំនួយហិរញ្ញវត្ថុដល់ហ្វីលីពីន ដើម្បី​ជំនះពុះពារលើ​ផលវិបាកដោយសារព្យុះទីហ្វុងរ៉ៃ - ảnh 1មនុស្សម្នាប្រមូលផ្តុំនៅជិតផ្ទះដែលត្រូវបានបំផ្លាញដោយព្យុះទីហ្វុង Rai  (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ២៣ ធ្នូ អគ្គលេខាធិការងអង្គការសហប្រជាជាតិទទួលបន្ទុក បញ្ហាមនុស្សធម៌ លោក Martin Griffiths បានប្រកាសដកប្រាក់ចំនួន ១២ លានដុល្លារអាមេរិកពីមូលនិធិឆ្លើយតបបន្ទាន់របស់អង្គការសហប្រជាជាតិ (CERF) ដើម្បីជួយឧបត្ថម្ភហ្វីលីពីនជំនះពុះពារលើផលប៉ះពាល់ដោយសារព្យុះទីហ្វុងរ៉ៃ។

កញ្ចប់ថវិកានេះនឹងជួយឧបត្ថម្ភ ជនរងគ្រោះចំនួន ២២ ម៉ឺននាក់ ដោយសារព្យុះទីហ្វុងរ៉ៃ តាមរយៈជំនួយអំពីស្បៀងអាហារសន្តិសុខ ទឹកស្អាត អនាម័យបរិស្ថាន ជាដើម។

នាថ្ងៃដដែល អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតតាមអនឡាញនោះអ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅហ្វីលីពីន លោក Gustavo Gonzalez បាននិយាយថា នៅថ្ងៃទី ២៤ ខែធ្នូ អង្គការសហប្រជាជាតិនឹងបើកយុទ្ធនាការរៃអង្គាសប្រាក់ចំនួន ៦,៥ លានដុល្លារអាមេរិក ដើម្បីជួយឧបតម្ថភដល់ជនរងគ្រោះដែលបណ្តាលមកពីព្យុះទីហ្វុងរ៉ៃ នៅហ្វីលីពីន។ កញ្ចប់ប្រាក់ទាំងនេះនឹងត្រូវបានជួយឧបត្ថម្ភដល់មនុស្សចំនួន ៥៣០ ពាន់នាក់ នៅតំបន់រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ