អង្គការសហប្រជាជាតិ៖ ក្រុមតាលីបង់នៅតែរក្សាទំនាក់ទំនងជាមួយបណ្តាញភេរវកម្មអន្តរជាតិ Al-Qeada

(VOVWORLD) -    កិច្ចព្រមព្រៀងសន្តិភាពរវាងក្រុមតាលីបង់ និងរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក  Donald Trump ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការបែកបាក់គ្នារវាងកងកម្លាំងឧទ្ទាមនិងក្រុម Al-Queda ដែលជាបណ្តាញភេរវកម្មអន្តរជាតិធ្លាប់បានធ្វើសកម្មភាពវាយប្រហារភេរវកម្មដ៏បង្ហូរឈាមកាល ពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០០១នៅសហរដ្ឋអាមេរិក។
អង្គការសហប្រជាជាតិ៖ ក្រុមតាលីបង់នៅតែរក្សាទំនាក់ទំនងជាមួយបណ្តាញភេរវកម្មអន្តរជាតិ Al-Qeada - ảnh 1 ក្រុមខ្មាន់កាំភ្លើងតាលីបង់នៅ Farah ប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ AFP / TTXVN)

ប៉ុន្តែ តាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានប្រកាសកាលពីថ្ងៃទី ១ ខែមិថុនា បានឲ្យដឹងថា ក្រុមតាលីបង់ បានសន្យារក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយបណ្តាញ ភារវកម្មនេះ ដោយមិនអើពើនឹងកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិកក៏ដោយ ។

របាយការណ៍ពោលខាងលើនេះក៏បានបញ្ជាក់ថាមេដឹកនាំកំពូល Al-Queda នៅតែមានវត្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដូចជាក្រុមខ្មាន់កាំភ្លើងសំងាត់ៗរបស់ក្រុម Al-Queda កំពុងមានវត្តមាននៅប្រទេសនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ