អង្គការសហប្រជាជាតិ តែងតាំងមេបញ្ជាការ UNISFA
(VOVWORLD) -អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ១៥ ខែកុម្ភៈ បានតែងតាំងឧត្តមសេនីត្រី Mehari Zewde Gebremariam របស់ អេត្យូពីធ្វើជាមេបញ្ជាការកងកម្លាំងសន្តិសុខបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei ប្រទេសស៊ូដង់ (UNISFA) ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា៖ លោកឧត្តមសេនីយ៍ Mehari Zewde Gebremariam នឹងទទួលតំណែងនេះជំនួសឧត្តមសេនីយ៍ត្រី Adhana Woldezgu ដែលនឹងបញ្ចប់បេសកកម្មនាថ្ងៃទី ២៣ ខែសីហា ខាងមុខ។ UNISFA គឺជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei ដែលជា តំបន់ប្រយុទ្ធគ្នារវាងសាធារណរដ្ឋស៊ូដង់និងសាធារណរដ្ឋស៊ូដង់ខាងត្បូងដែលទើបនឹងត្រូវបានបំបែក ឯករាជ្យផងដែរ៕