អង្គការសហប្រជាជាតិ និង CSTO លើកត្រដែតពីតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ

(VOVWORLD) - CSTO បានបញ្ជាក់ថា ក្នុងអំឡុងពេលសន្ទនាតាមអ៊ីនធឺណិត ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងលេខាធិការដ្ឋាន CSTO និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ 

នាថ្ងៃទី ៦ ខែវិច្ឆិកា អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បានឲ្យដឹងថា អគ្គលេខាធិការនៃអង្គការនេះ លោក Imangali Tasmagambetov និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្មីៗនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិធានការសម្របសម្រួលអន្តរជាតិសម្រាប់កាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្តចំពោះសន្តិសុខ។ CSTO បានបញ្ជាក់ថា ក្នុងអំឡុងពេលសន្ទនាតាមអ៊ីនធឺណិត ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងលេខាធិការដ្ឋាន CSTO និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ គួរកត់សម្គាល់ថា ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិធានការសម្របសម្រួលអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រចំពោះសន្តិសុខ តាមរយៈសកម្មភាពបង្ការនៅក្នុងតំបន់។

លើសពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាង CSTO និងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការប្រឆាំងភេរវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិការរក្សាសន្តិភាព។

សូមគូសបញ្ជាក់ថា CSTO គឺជាសម្ព័ន្ធភាពយោធាដែលមានប្រទេសចំនួន ៦ ធ្លាប់ជាកម្មសិទ្ធិរបស់អតីតសហភាពសូវៀតគឺ៖ រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ