អង្គការសហប្រជាជាតិ និងរុស្សីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិ និងជី

(VOVWORLD) - តាមនោះ ការពិភាក្សារវាងមន្ត្រីអង្គការសហប្រជាជាតិទាំងពីរដែលបានលើកឡើងខាងលើជាមួយភាគីរុស្ស៊ីកំពុងប្រព្រឹត្តទៅឆ្ពោះទៅរកគោលដៅនេះ។
អង្គការសហប្រជាជាតិ និងរុស្សីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិ និងជី - ảnh 1ការប្រមូលផលស្រូវសាលីនៅ Kharkiv ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/TTXVN

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីម្សិលមិញ (ថ្ងៃទី ៩ តុលា) ថាអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) លោកស្រី Rebeca Grynspan បានជួបជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុងម៉ូស្គូ រដ្ឋធានីរុស្ស៊ី ដើម្បីពិភាក្សាអំពីការសម្រួលដល់សកម្មភាពនាំចេញគ្រាប់ធញ្ញជាតិ និងជីពីរុស្ស៊ី និងអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក។ យោងតាមលោក Dujarric បានឲ្យដឹងថា បច្ចុប្បន្នអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres រក្សាជំហរលើការធានា "លទ្ធភាពអភិក្រមដោយគ្មានឧបសគ្គរបស់ទីផ្សារពិភពលោក ចំពោះផលិតផលម្ហូបអាហារ និងជីពីរុស្ស៊ី និងអ៊ុយក្រែន"។ តាមនោះ ការពិភាក្សារវាងមន្ត្រីអង្គការសហប្រជាជាតិទាំងពីរដែលបានលើកឡើងខាងលើជាមួយភាគីរុស្ស៊ីកំពុងប្រព្រឹត្តទៅឆ្ពោះទៅរកគោលដៅនេះ។

កិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគីកាលពីខែកក្កដាឆ្នាំមុន បានអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ និងម្ហូបអាហារផ្សេងទៀតប្រកបដោយសុវត្ថិភាពពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅ។ ប៉ុន្តែកិច្ចព្រមព្រៀងបានផុតកំណត់នៅក្នុងខែកក្កដាឆ្នាំនេះ បន្ទាប់ពីរុស្ស៊ីបានផ្អាកការចូលរួម ក្រោមហេតុផលថា លក្ខខណ្ឌអំពីការនាំចេញម្ហូបហារ និងជីរបស់ទីក្រុងម៉ូស្គូនៅក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានអនុវត្តន៍ដោយភាគីម្ខាងទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ