អង្គការសហប្រជាជាតិ អំពាវនាវដល់​បណ្តាប្រទេស​ឱ្យ​យកចិត្តទុក​ដាក់​ចំពោះជនពិការក្នុងវិបត្តិ COVID - 19

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធានាសិទ្ធិតម្លាភាពសម្រាប់ជនពិការក្នុងការអភិក្រមជាមួយវិស័យសុខាភិបាលក្នុងដំណាក់កាលនៃជំងឺរាតត្បាត COVID – 19។

នាថ្ងៃទី ៦ ឧសភា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសនានា ត្រូវមានការយកចិត្តទុកដាក់ជាពិសេសដល់ជនពិការរាប់ពាន់លាននាក់នៅលើពិភពលោក ក្នុងការអនុវត្តវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19។

លោក Antonio Guterres បានដាស់តឿន ឲ្យ រដ្ឋាភិបាលនៃបណ្ដាប្រទេសថានៅពេលអនុវត្តន៍ការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត គឺត្រូវយកចិត្តទុកដាក់ដល់ជនពិការ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធានាសិទ្ធិតម្លាភាពសម្រាប់ជនពិការក្នុងការអភិក្រមជាមួយវិស័យសុខាភិបាលក្នុងដំណាក់កាលនៃជំងឺរាតត្បាត COVID – 19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ