អង្គការសហប្រជាជាតិ អំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិ បង្កើនការគាំទ្រដល់ស៊ីរី

(VOVWORLD) - បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen នៅថ្ងៃទី ១០ កញ្ញា បានអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិកុំឱ្យកាត់បន្ថយការផ្តល់ជំនួយសម្រាប់ស៊ីរី ចំពេលវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ កាន់តែធ្ងន់ធ្ងរឡើង។

អង្គការសហប្រជាជាតិ អំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិ បង្កើនការគាំទ្រដល់ស៊ីរី - ảnh 1លោក Geir Pedersen បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី (រូបថត៖ THX/TTXVN)

ថ្លែងទៅកាន់សារព័ត៌មានក្នុងទីក្រុង Damascus បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad, លោក Geir Pedersen បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសស៊ីរីនាពេលបច្ចុប្បន្នគឺកាន់តែអាក្រក់ជាងពេលឈានដល់ចំណុចកំពូលនៃជម្លោះ។ អង្គការសហប្រជាជាតិមិនអាចទទួលយកបានថា ប្រភពជំនួយសម្រាប់ស៊ីរីកំពុងថយចុះ ខណៈពេលដែលតម្រូវការមនុស្សធម៌កំពុងកើនឡើង។ ប្រសិនបើផលវិបាកនយោបាយនៃវិបត្តិស៊ីរីមិនត្រូវបានដោះស្រាយទេ វិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ក្នុងប្រទេសនេះនឹងកាន់តែអាក្រក់ទៅៗ ជាពុំខាន។

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ប្រជាជនស៊ីរីចំនួន ៩០% នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល សុទ្ធតែរស់នៅក្នុងភាពក្រីក្រ ហើយជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះ តស៊ូដើម្បីទទួលបានអាហារគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ចំពេលមានការថមថយថវិកាពីម្ចាស់ជំនួយអន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងថមថយកម្មវិធីមួយចំនួន ដោយសារការកាត់បន្ថយថវិកាក្នុងច្រើនឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ