អង្គការសហប្រជាជាតិ អំពាវនាវឱ្យក្រុម G-៧៧ ជំរុញកំណែទម្រង់អភិបាលកិច្ចសកល
(VOVWORLD) - នាថ្ងៃទី ២១ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងាស បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវដឹកនាំកិច្ចខិតខំប្រឹងប្រែង ជំរុញកំណែទម្រង់ស្ថាប័ននិងក្របខ័ណ្ឌពហុភាគីដែលហួសសម័យ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ ប្រភព៖ ITN |
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G-៧៧) និងប្រទេសចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kampala (អ៊ូហ្គង់ដា) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ដោយមានប្រទេសសមាជិកជាង ១៣០ និងតំណាងឱ្យប្រមាណ ៨០% នៃចំនួនប្រជាជនពិភពលោក សាមគ្គីភាពនិងភាពជាដៃគូរបស់ G-៧៧ មានសារៈសំខាន់ណាស់ក្នុងការកសាងពិភពលោកប្រកបដោយចីរភាព សន្តិភាព និងសមភាពសម្រាប់អ្នកទាំងអស់គ្នា។ លោក Antonio Guterres បានអំពាវនាវឱ្យក្រុម G-៧៧ បន្តដឹកនាំ និងជំរុញកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់អភិបាលកិច្ចជាសកល៕