អង្គការសហប្រជាជាតិ អំពាវនាវឱ្យបង្កើនជំនួយសម្រាប់បណ្ដាប្រទេសបន្សាំនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ
(VOVWORLD) - ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD) បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
គ្រោះទឹកជំនន់ (រូបថត៖ VNA) |
នាថ្ងៃទី ២៨ ខែតុលា អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចប្រជុំលើកទី ២៦ របស់ភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលប្រព្រឹត្តទៅនៅទីក្រុង Glasgow (ចក្រភពអង់គ្លេស) នោះ បណ្ដាប្រទេសចាំបាច់ត្រូវបង្កើនជំនួយឧបត្ថម្ភដល់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីលើកកម្ពស់សមត្ថភាពបន្សាំ និងឆ្លើយតបនឹងរាល់ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ នេះគឺជាវិធីអភិក្រម ដែលមានអត្ថន័យដ៏សំខាន់ៗ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលជាក្រុមប្រទេសងាយរងគ្រោះជាង ចំពោះគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត កំដៅ និងភ្លើងឆេះព្រៃ។
ក្នុងសេចក្ដីប្រកាសមួយ ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD) បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ដោយផ្ដោតសំខាន់លើការជួយឧបត្ថម្ភដល់ប្រទេសក្រីក្រឲ្យបន្សាំនឹងបម្រែបម្រួលអាកាសធាតុផងដែរ៕