អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយសង្រ្គោះមហាសាគរជាបន្ទាន់
(VOVWORLD) - នាថ្ងៃទី ៨ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីជួយសង្គ្រោះមហាសាគរដែលកំពុងប្រឈមមុខនឹងហានិភ័យ។
នៅក្នុងសារនាទិវាមហាសាគរពិភពលោកដែលបានប្រព្រឹតិតទៅនៅថ្ងៃទី ៨ ខែមិថុនាជារៀងរាល់ឆ្នាំ ប្រមុខអង្គការសហប្រជាជាតិបានឲ្យដឹងថា មហាសាគរមានតួនាទីយ់ាងសំខាន់ចំពោះការរស់នៅលើភពផែនដី ប៉ុន្តែហានិភ័យចំពោះមហាសាគរមិនត្រូវបានមនុស្សជាតិយកចិត្តទុកដាក់ដោះស្រាយនោះទេ។
លោក Antonio Guterres បានសង្កត់ធ្ងន់ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យមានការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ មិនត្រឹមតែគំរាមកំហែងដល់បណ្តាប្រទេសកោះតូចៗ និងប្រជាជននៅតាមឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងបណ្តាលឱ្យមានបាតុភូតអាកាសធាតុធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់មនុស្សជាតិទាំងមូលទៀតផង។ បើតាមលោក បញ្ហាប្រឈមដូចជាបញ្ហាអាស៊ីតនៃមហាសមុទ្រដែលបំផ្លាញផ្កាថ្ម ធ្វើឲ្យបាត់បង់ជីវចម្រុះនៃសមុទ្រ ការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រមិននិរន្តរភាព ការនេសាទហួសហេតុ ការធ្វើអាជីវកម្មនៅតំបន់សមុទ្រជ្រៅ មិនមានការគ្រប់គ្រងការបំពុលនិងកាកសំណល់ប្លាស្ទិក... បានបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅទូទាំងពិភពលោក៕