អង្គការសហប្រជាជាតិ (អ.ស.ប) ជំរុញកិច្ចព្រមព្រៀងសកលអំពីការបំពុលដោយប្លាស្ទិក
(VOVWORLD) - ប្រធានបទរួមនៃ UNEA ៥ នោះគឺ “បង្កើនសកម្មភាពដើម្បីធម្មជាតិឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរំលេចតួនាទីដ៏សំខាន់នៃធម្មជាតិចំពោះជីវភាពរបស់យើង ក៏ដូចជាចំពោះការអភិវឌ្ឍ សង្គម សេដ្ឋកិច្ចនិងបរិស្ថានប្រកបដោយចីរភាពផងដែរ។
សម័យទី២នៃកិច្ចប្រជុំលើកទី៥នៃក្រុមប្រឹក្សាបរិស្ថានអ.ស.ប (UNEA) បានប្រារព្ធធ្វើឡើងនាថ្ងៃទី២៨ ខែកុម្ភៈ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដោយមានការចូលរួមរបស់បណ្ដារដ្ឋមន្រ្តីបរិស្ថាននិងតំណាងមកពីប្រទេសនិងដែនដីចំនួនជាង១៥០។ ប្រព្រឹត្តទៅតាមទម្រង់ការចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង សម័យប្រជុំគ្រោងនឹងអូសបន្លាយក្នុងរយៈពេល៣ថ្ងៃ ហើយត្រូវបានរំពឹងថា នឹងជំរុញកិច្ចព្រមព្រៀងសកលមួយអំពីការបំពុលដោយប្លាស្ទិក ទន្ទឹមនឹងសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តជាច្រើនស្ដីពីជីវចម្រុះនិងសុខភាព សេដ្ឋកិច្ចបៃតង និងលក្ខណៈវិលជុំ។ ប្រធានបទរួមនៃ UNEA ៥ នោះគឺ “បង្កើនសកម្មភាពដើម្បីធម្មជាតិឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរំលេចតួនាទីដ៏សំខាន់នៃធម្មជាតិចំពោះជីវភាពរបស់យើង ក៏ដូចជាចំពោះការអភិវឌ្ឍ សង្គម សេដ្ឋកិច្ចនិងបរិស្ថានប្រកបដោយចីរភាពផងដែរ។ នេះក៏ជាឱកាសដើម្បីឲ្យប្រទេសសមាជិកនានាចែករំលែកពីតថភាពជាក់ស្ដែងនៃលក្ខណៈចីរភាព បង្កើតកម្លាំងចលករសម្រាប់រដ្ឋាភិបាលក្នុងការកសាងនិងជំរុញកិច្ចខិតខំប្រឹងប្រែងពហុភាគីដើម្បីបរិស្ថាន ឆ្ពោះទៅរកការការពារនិងស្ដារឡើងវិញនូវពិភពធម្មជាតិ ដែលសេដ្ឋកិច្ចនិងសង្គមរបស់យើងកំពុងផ្អែកលើ៕