អង្គការសហប្រជាជាតិ (អ.ស.ប) វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ វៀតណាមដល់សកម្មភាពរក្សាសន្តិភាពអន្តរជាតិ
(VOVWORLD) - អគ្គលេខាធិការរងអ.ស.បទទួលបន្ទុកសកម្មភាពរក្សាសន្តិភាពលោក Jean-Pierre Lacroix បាន ថ្លែងអំណរគុណចំពោះ វៀត ណាមដោយមានការគាំទ្រយ៉ាងខ្លាំងក្លាចំពោះសកម្ម ភាពរក្សាសន្តិភាពរបស់អ.ស.បកាលពីឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក តែង តែមានការចូលរួមវិភាគទានយ៉ាងសកម្មក្នុងវិស័យនេះផងដែរ។
អគ្គលេខាធិការរងអ.ស.បទទួលបន្ទុកសកម្មភាពរក្សាសន្តិភាពលោក Jean-Pierre Lacroix។ (រូបថត៖ AP) |
នាថ្ងៃទី២១ ខែកុម្ភៈ ក្នុងឱកាសអ.ស.ប បំផុសកម្មវិធីសារព័ត៌មានអន្តរជាតិក្រោម ប្រធានបទ “ការរក្សាសន្តិភាពរបស់អ.ស.ប-បេសកកម្មនិងការលះបង់” ក្នុងបំណងចង់ លើកតម្កើងហើយសម្ដែងការដឹងគុណចំពោះបណ្ដាប្រទេសដែលបានបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បក្នុងប៉ុន្មានឆ្នាំកន្លងមក អគ្គលេខា ធិការរងអ.ស.បទទួលបន្ទុកសកម្មភាពរក្សាសន្តិភាពលោក Jean-Pierre Lacroix បាន ថ្លែងអំណរគុណចំពោះវៀតណាមដោយមានការគាំទ្រយ៉ាងខ្លាំងក្លាចំពោះសកម្ម ភាពរក្សាសន្តិភាពរបស់អ.ស.បកាលពីឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក តែង តែមានការចូលរួមវិភាគទានយ៉ាងសកម្មក្នុងវិស័យនេះផងដែរ។ វៀតណាមបានដាក់ ពង្រាយកងពេទ្យកម្រិត២ជាលើកដំបូងសម្រាប់បេសកកម្មអ.ស.បប្រចាំនៅស៊ូដង់ខាងត្បូង (UNMISS) នៅខែតុលាឆ្នាំ២០១៨។ គិតរហូតមកដល់បច្ចុប្បន្ន វៀតណាមបាន ចាត់បញ្ជូនយុទ្ធជនចំនួន៧៥នាក់ (ក្នុងនោះមានយុទ្ធនារី១៦នាក់) ហើយឈរចំណាត់ ថ្នាក់ទី៦២ក្នុងចំណោមប្រទេសសមាជិកអ.ស.បអំពីបរិមាណទាហានចូលរួមបេស កកម្មរក្សាសន្តិភាពរបស់អ.ស.ប។
កម្លាំងកងពេទ្យវៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនៅស៊ូដង់ខាងត្បូង។ (រូបថត៖ VNA) |
លោកអគ្គលេខាធិការរងអ.ស.ប Lacroix បានសង្កត់ធ្ងន់ថា កងពេទ្យកម្រិត២ របស់វៀតណាមនៅស៊ូដង់ខាងត្បូងបានដើរតួនាទីដ៏សំខាន់ក្នុងជោគជ័យរួមនៃបេស កកម្មអ.ស.បប្រចាំនៅប្រទេសអាហ្វ្រិកមួយនេះ; វាយតម្លៃខ្ពស់ចំពោះលក្ខណៈវិជ្ជាជីវៈ ការខិតខំប្រឹងប្រែង ការលះបង់ដោយអស់ពីចិត្តរបស់យុទ្ធជនវៀតណាមនៅពេល បំពេញភារកិច្ចក្នុងស្ថានភាពលំបាក ព្រមទាំងសម្ដែងនូវការសោកស្ដាយចំពោះ វរសេនីយ៍ទោ Do Anh ដែលបានពលីជីវិតនៅដើមឆ្នាំនេះនៅពេលកំពុងបំពេញភារកិច្ច នៅបេសកកម្មអ.ស.បប្រចាំនៅអាហ្វ្រិកកណ្ដាលផងដែរ៕