អង្គការសហប្រជាជាតិគាំទ្រសេចក្តីសម្រេចចិត្តស្តីការប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៥ ខែធ្នូ មហាសន្និបាត អ.ស.ប  បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ ដែលជប៉ុនបានលើកឡើងដោយមានមតិឯកច្ឆន្ទខ្ពស់។
អង្គការសហប្រជាជាតិគាំទ្រសេចក្តីសម្រេចចិត្តស្តីការប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ - ảnh 1 អង្គការសហប្រជាជាតិគាំទ្រសេចក្តីសម្រេចចិត្តស្តីការប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ប្រទេសជប៉ុនបានលើកឡើងសំណើរដែលស្រដៀងគ្នាសំដៅអំពាវនាវឱ្យបណ្តាប្រទេសនានារំលាយអាវុធនុយក្លេអ៊ែរ។ សេចក្តីសម្រេចចិត្តនេះ ទទួលបានការគាំទ្រពីប្រទេសចំនួន ១៦២ ខណៈពេលដែលមានប្រទេសចំនួន ៤ បានប្រឆាំងជំទាស់រួមមាន ចិន កូរ៉េខាងជើង រុស្ស៊ី និងស៊ីរី។ មានប្រទេសចំនួន ២៣  បានបោះឆ្នោតដោយអនុបវាទ ក្នុងនោះរួមមានអាមេរិក ដែលជាសម្ព័ន្ធមិត្តសំខាន់របស់ប្រទេសជប៉ុន។ សេចក្តីសម្រេចចិត្តនេះឆ្នាំនេះ ត្រូវបានធ្វើវិសោធនកម្មពីអត្ថបទកាលពីឆ្នាំមុន ដែលាទទួលបានការឯកច័្ឆន្ទខ្ពស់ជាងមុនដោយមានប្រទេសគាំទ្របន្ថែមទៀតចំនួន ៦ ហើយមានតិចជាងប្រទេសមួយបោះឆ្នោតអនុបវាទផងដែរ។ ឆ្នាំនេះក្រោពីអាមេរិកបោះឆ្នោះអនុបវាទ មានប្រទេសបារាំង អូទ្រីស ប្រេស៊ីល ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងក៏បានបោះឆ្នោះអនុបវាទផងដែរ។ គ្រាន់តែមានប្រទេសអង់គ្លេសដែលជាមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចនេះប៉ុណ្ណោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ