អង្គការសហប្រជាជាតិចេញផ្សាយផែនការឆ្លើយតបមនុស្សធម៌សម្រាប់ស៊ូដង់ខាងត្បូង ឆ្នាំ ២០២៣

(VOVWORLD) - នាថ្ងៃទី ២០ ធ្នូ អង្គការសហប្រជាជាតិ (អ.ស.ប) បានប្រកាសផែនការឆ្លើយតបផ្នែកមនុស្សធម៌ចំនួន ១,៧ ពាន់លានដុល្លារ សម្រាប់ប្រទេសស៊ូដង់ខាងត្បូងនៅឆ្នាំ ២០២៣។ 
អង្គការសហប្រជាជាតិចេញផ្សាយផែនការឆ្លើយតបមនុស្សធម៌សម្រាប់ស៊ូដង់ខាងត្បូង ឆ្នាំ ២០២៣ - ảnh 1ជនភៀសខ្លួនកំពុងរង់ចាំក្នុងជួរដើម្បីទទួលជំនួយស្បៀងអាហារ ក្នុងទីក្រុង Gumuruk ប្រទេសស៊ូដង់ខាងត្បូង។ (រូបថត៖ AFP/TTXVN)

ផែនការនេះមានគោលបំណងជួយដល់ប្រជាជនចំនួន ៦,៨ លាននាក់ដែលជាជនរងគ្រោះនៃជម្លោះ  រងផលប៉ះពាល់ដោយសារ ការប្រែប្រួលអាកាសធាតុ និងការផ្លាស់ទីលំនៅនៅទូទាំងប្រទេស។

យោងតាមអ្នកតំណាងពិសេស និងអ្នកសម្របសម្រួលមនុស្សធម៌របស់អគ្គលេខាធិការអ.ស.ប ប្រចាំប្រទេសស៊ូដង់ខាងត្បូង លោកស្រី Sara Beysolow Nyanti អាទិភាពជាបន្ទាន់សម្រាប់ឆ្នាំ ២០២៣ រួមមានៈ ការរក្សាការឆ្លើយតបចំពោះអ្នកដែលត្រូវការជំនួយមនុស្សធម៌ និងការការពារជាបន្ទាន់ ជាពិសេសសម្រាប់ស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។

លោកស្រី Nyanti បាននិយាយថា ឧប្បត្តិហេតុនៃអំពើហឹង្សានិងជម្លោះកំពុងកើតឡើងជាប្រចាំនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ហើយស្ថានភាពទឹកជំនន់ត្រូវបានព្យាករណ៍នៅឆ្នាំ ២០២៣ នឹងបង្កើនភាពងាយរងគ្រោះរបស់ប្រជាជននៃប្រទេសនេះដូច្នេះលើសពី ២/៣ នៃចំនួនប្រជាជនស៊ូដង់ខាងត្បូង នឹងត្រូវការជំនួយមនុស្សធម៌ និងត្រូវកិច្ចការពារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ