អង្គការសហប្រជាជាតិចេញរបាយការណ៍ជាលើកដំបូងស្ដីពីការខិតខំប្រឹងប្រែងប្រឆាំងIS

អង្គការសហប្រជាជាតិចេញរបាយការណ៍ជាលើកដំបូងស្ដីពីការខិតខំប្រឹងប្រែងប្រឆាំងIS - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖Xinhua/TTXVN)

VOVWORLD_ក្នុងពេលដែលកំលាំងភេរវកម្មរដ្ឋឥស្លាម(IS)កំពុងបន្សាំនឹងសភាព
ការថ្មីហើយមានបន្ថែមអ្នកចូលរួមកំលាំងនេះ គឺក្រុមប្រទេសសមាជីកអង្គការសហ
ប្រជាជាតិត្រូវតែដាក់ចេញវិធានការទប់ស្កាត់រាប់ទាំងការដោះស្រាយបញ្ហានយោ
បាយនិងសេដ្ឋកិច្ចសង្គមនៅប្រតេសទាំងឡាយ ពិសេសគឺស៊ីរីនិងលីប៊ីទៀតផង។
 អគ្គលេខាធិការរងទទួលបន្ទុកបញ្ហានយោបាយលោកJeffrey Feltmanបានលើក
ឡើងការ​សន្និដ្ឋាន​នេះ​នៅក្នុងពេលរាយការចំពោះមុខក្រុមប្រឹក្សាសន្តិសុខស្ដីពីការ
ខិតខំប្រឹង​ប្រែង​ របស់អង្គការសហប្រជាជាតិប្រឆាំងISនិងសាខារបស់វា។របាយ
ការណ៍នេះ​សង្កត់ធ្ងន់ថាក្រុមប្រទេសសមាជិកអង្គការសហប្រជាជាតិត្រូវតែផ្លាស់
ប្ដូរព័ត៌មានចារកម្មជាបន្ទាន់ អនុវត្តសេចក្ដីសំរេចចិត្តទាក់ទិននានារបស់ក្រុម
ប្រឹក្សាសន្តិសុខព្រមទាំង​ពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយផ្នែកឯកជនដើម្បី
ទប់ទល់នឹងការគំរាមកំហែងពី IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ