អង្គការសហប្រជាជាតិចេញសេចក្តីសម្រេចចិត្តថ្កោលទោសការរើសអើងជាតិសាសន៍

(VOVWORLD) - នាថ្ងៃទី ១៩ ខែមិថុនា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បានអនុម័តសេចក្តីសម្រេចស្តីពីការថ្កោលទោសការរើសអើងជាតិសាសន៍ក៏ដូចជាអំពើហិង្សារបស់ប៉ូលីស។
អង្គការសហប្រជាជាតិចេញសេចក្តីសម្រេចចិត្តថ្កោលទោសការរើសអើងជាតិសាសន៍ - ảnh 1 បាតុករប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ (រូបថត៖ AFP / TTXVN)

ប៉ុន្តែសេចក្តីសម្រេចចិត្តដែលបានធ្វើវិសោធនកម្មនេះ មិនបានបញ្ជាក់ជាលម្អិតអំពីប្រទេសអាមេរិកទេ។ យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រុមប្រឹក្សាមានប្រទេសសមាជិកចំនួន ៤៧ ក្នុងអង្គការសហប្រជាជាតិ បានឯកភាពគ្នាលើសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្មដែលកាលពីពីដំបូងធ្លាប់ត្រូវបានបណ្តាប្រទេសអាហ្វ្រិកដាក់ជូនទៅដើម្បីអំពាវនាវឱ្យមានការពិភាក្សាជាបន្ទាន់បន្ទាប់ពីការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd កាលពីថ្ងៃទី ២៥ ខែឧសភានៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។

សេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រី  Michele Bachelet ត្រូវរៀបចំរបាយការណ៍ស្តីពី“ លទ្ធិរើសអើងជាតិសាសន៍និយមដែលមានលក្ខណៈជាប្រព័ន្ធ និងការរំលោភបំពានច្បាប់អន្តរជាតិស្តីពីសិទ្ធិប្រឆាំងនឹងប្រជាជនដើមកំណើតអាហ្វ្រិក ក៏ដូចប្រជាជនដើមកំណើតអាហ្វ្រិកដែលបានបាត់បង់ជីវិតដោយសារ តែក ម្លាំងប្រតិបត្តិច្បាប់»ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ