អង្គការសហប្រជាជាតិជំរុញកិច្ចសន្ទនានៅយេម៉ែននៅចុងឆ្នាំនេះ

(VOVWORLD) - នាថ្ងៃទី៨ ខែវិច្ឆិកា អ្នកនាំពាក្យអង្គការសហប្រជាជាតិបានអោយដឹងថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាយេម៉ែនលោក Martin Griffiths នឹងមិនរៀបចំសម្រាប់ភាគីនានានៅយេម៉ែនចូលរួមជំនួបចរចា សន្តិភាពនាចុងខែនេះឡើយ ប៉ុន្តែនឹងប្ដូរទៅចុងឆ្នាំនេះ។
អង្គការសហប្រជាជាតិជំរុញកិច្ចសន្ទនានៅយេម៉ែននៅចុងឆ្នាំនេះ - ảnh 1បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាយេម៉ែនលោក Martin Griffiths (រូបថត៖ Xinhua/TTXVN) 


លោក Griffiths កំពុងខិតខំប្រឹងប្រែងសង្គ្រោះជំនួបចរចាសន្តិភាពដែលត្រូវ លុបចោល នាខែកញ្ញាកន្លងទៅ។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញនាសប្ដាហ៍មុន លោក Griffiths បានសម្ដែងនូវក្ដីសង្ឃឹមថា នឹងនាំភាគីចូលរួមប្រយុទ្ធនានានៅ យេម៉ែនអោយចូលរួមតុចរចាក្នុងរយៈពេល១ខែ។ ប៉ុន្តែ អ្នកនាំពាក្យអង្គការសហ ប្រជាជាតិលោក Farhan Haq បានអោយដឹងថា គោលដៅនាបច្ចុប្បន្ននោះគឺការ ពិគ្រោះយោបល់ខាងផ្នែកនយោបាយរវាងភាគីពាក់ព័ន្ធនានាមុនចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ