អង្គការសហប្រជាជាតិជំរុញប្រព័ន្ធព្រមានជាមុនគ្រោះមហន្តរាយ “គ្របដណ្តប់” ជាសកល

(VOVWORLD) - នាយកអង្គការឧតុនិយមពិភពលោក (WMO) លោក Petteri Taalas បានសង្កត់ធ្ងន់ថាកញ្ចប់ថវិកា១,៥ ពាន់លានដុល្លារអាមេរិកពោលខាងលើគឺមានភាពចាំបាច់ ដើម្បីកសាងប្រព័ន្ធសេវាកម្មព្រមានជាមុនអំពីអាកាសធាតុ ទឹក និងអាកាសធាតុ។
អង្គការសហប្រជាជាតិជំរុញប្រព័ន្ធព្រមានជាមុនគ្រោះមហន្តរាយ “គ្របដណ្តប់” ជាសកល - ảnh 1ព្យុះ Supercell នៅរដ្ឋ Colorado សហរដ្ឋអាមេរិក (រូបថត៖ WMO/Guillaume Hobam)

កាលពីថ្ងៃទី ២៣ ខែមិនា អង្គការសហប្រជាជាតិ បានបង្ហាញក្តីសង្ឃឹមថា ប្រព័ន្ធព្រមានជាមុនអំពីគ្រោះមហន្តរាយអាកាសធាតុនឹងគ្របដណ្តប់លើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីអាចការពារប្រជាជនពីផលប៉ះពាល់កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃនៃការប្រែប្រួលអាកាសធាតុ។

ក្នុងសេចក្តីប្រកាសមួយ ដែលបាននាំចេញក្នុងឱកាសទិវាឧតុនិយមពិភពលោក អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនប្រមាណ ៣៣% នៃចំនួនប្រជាជនពិភពលោក ភាគច្រើននៅប្រទេសអភិវឌ្ឍន៍តិច និងប្រទេសកោះតួចៗកំពុងអភិវឌ្ឍន៍គឺគ្មានប្រព័ន្ធព្រមានជាមុនពីគ្រោះមហន្តរាយធម្មជាតិនោះឡើយ ហើយប្រជាជនចំនួន ៦០%  នៅទ្វីបអាហ្វ្រិកត្រូវប្រឈមនឹងគ្រោះមហន្តរាយអាកាសធាតុ។ ទោះបីជាផែនការនេះត្រូវបានគេប៉ាន់ស្មានថានឹងចំណាយទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារអាមេរិកក៏ដោយ ប៉ុន្តែអង្គការសហប្រជាជាតិបានអះអាងថានេះគឺជាកញ្ចប់ថវិកា ដែលត្រូវបានចាយវាយសមស្របនឹងការបំផ្លិចបំផ្លាញនៃគ្រោះមហន្តរាយឧតុនិយម។

ជាការឆ្លើយតប នាយកអង្គការឧតុនិយមពិភពលោក (WMO) លោក Petteri Taalas បានសង្កត់ធ្ងន់ថាកញ្ចប់ថវិកា១,៥ ពាន់លានដុល្លារអាមេរិកពោលខាងលើគឺមានភាពចាំបាច់ ដើម្បីកសាងប្រព័ន្ធសេវាកម្មព្រមានជាមុនអំពីអាកាសធាតុ ទឹក និងអាកាសធាតុ។ WMO ជឿជាក់ថាកញ្ចប់ទឹកប្រាក់វិនិយោគនេះនឹងជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ ក៏ដូចជាការពារមនុស្សដែលងាយរងគ្រោះបំផុត ហើយមានអត្ថន័យសេដ្ឋកិច្ចដ៏ល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ