|
អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញអ៊ីស្រអែលនឹងប៉ាឡេស្ទីនចាប់ផ្តើមការចរចារផ្ទាល់(រូបថត៖ Internet) |
ចាប់ផ្តើមការចរចារផ្ទាល់រវាងអ៊ីស្រាអែលនឹងប៉ាឡេស្ទីនគឺជាបញ្ហា ស្នូលដើម្បីភាគីទាំង២ឈានទៅដល់ការព្រមព្រៀង១តាមដំណោះស្រាយ ២រដ្ឋ។នេះជាមតិរបស់អគ្គលេខា
ធិការអង្គការសហប្រជាជាតិ Bankimoon នៅក្នុងកិច្ចប្រជុំអន្តរជាតិដោយប្រធានបទ
Question of Palestine ដែល រៀបចំនៅទីក្រុង Geneve ប្រទេសស្វីស នាថ្ងៃទី៣មេសា។
សាររបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ Bankimoon លើកច្បាស់ថា៖មាន ឧបសគ្គជាច្រើនធ្វើឲ្យអ៊ីស្រាអែលនឹងប៉ាឡេស្ទីនមិនអាចរកបានចំណុចរួមដើម្បីបន្តការ
ពិភាគ្សា។លោកក៏សម្តែងនូវសេចក្តីព្រួយបារម្មណ៏អំពី បញ្ហាចំបាច់១ចំនួនរវាងភាគី
ទាំង២ ដែលទាមទារឲ្យមានការយកចិត្តទុក ដាក់រួមរបស់សហគមអន្តរជាតិដែលក្នុង
នោះមានការឃុំឃាំងខ្លួនបណ្តា អ្នកទោសប៉ាឡេស្ទីនផង។
ជំលោះរវាងអ៊ីស្រាអែលនឹងប៉ាឡេស្ទីនចាប់ប្រភពពីបណ្តាការវាយប្រហារតាមជើង
អាកាស របស់អ៊ីស្រាអែលចូលក្នុងដែនដីប៉ាឡេស្ទីនដើម្បីឆ្លើយតបវិញការវាយប្រហារ
របស់ក្រុមឥស្លាមJihad ទៅលើតំបន់ ភាគខាងត្បូងអ៊ីស្រាអែល។កំណើនតានតឹង
រវាងប្រទេសទាំង២នេះធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវមាន
សកម្មភាព៕