អង្គការសហប្រជាជាតិជំរុញឱ្យមានការស្ដារឡើងវិញនូវការសន្ទនានៅបូលីវី
(VOVWORLD) - ក្នុងសេចក្តីប្រកាសមួយការិយាល័យអង្គការសហប្រជាជាតិនៅបូលីវីបានថ្កោលទោសចំពោះអំពើ ហឹង្សាដែលកំពុងកើតមានឡើងនៅទីនេះ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរត្រូវស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
ប្រធានាធិបតីបូលីវី Evo Morales (ប្រភព៖ AP) |
អង្គការសហប្រជាជាតិនាថ្ងៃទី ៧ ខែវិច្ឆិកា បានដាស់តឿនឲ្យ រដ្ឋាភិបាលបូលីវីនិងកងកម្លាំងប្រឆាំងដើម្បីស្តារ “ការសន្ទនានិងសន្តិភាព” ឡើងវិញ ខណៈដែលមានជនរងគ្រោះទី ៣ បានស្លាប់បាត់បង់ជីវិតក្នុងការ ប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ ខែតុលា។
ក្នុងសេចក្តីប្រកាសមួយការិយាល័យអង្គការសហប្រជាជាតិនៅបូលីវីបានថ្កោលទោសចំពោះអំពើហឹង្សាដែលកំពុងកើតមានឡើងនៅទីនេះ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរត្រូវស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
មុននេះ ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រនិងកម្លាំងប្រឆាំងប្រធានាធិបតី លោក Evo Morales នៅល្ងាចថ្ងៃទី ៦ ខែវិច្ឆិកា បានធ្វើឲ្យ សិស្សម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត និង ៩០ នាក់ទៀតត្រូវ រងរបួសផងដែរ៕