អង្គការសហប្រជាជាតិជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA

(VOVWORLD) - ចំពោះប្រទេសអ៊ីរ៉ង់ ចាំបាច់ត្រូវលុបចោលជំហានដែលខ្លួនបានអនុវត្តន៍ដែលមិនសមស្របនឹងការប្តេជ្ញាចិត្ត នៅក្នុង JCPOA។
អង្គការសហប្រជាជាតិជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA - ảnh 1អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយនិងការកសាងសន្តិភាពលោកស្រី Rosemary DiCarlo  (រូបថត៖ TTXVN)

នៅថ្ងៃទី ១៤ ខែធ្នូ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មលើអ៊ីរ៉ង់ អនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្ម ភាពទូលំទូលាយរួម (JCPOA) ព្រមទាំងបានជំរុញឱ្យអ៊ីរ៉ង់វិលត្រលប់ទៅរកការប្តេជ្ញាចិត្តដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែរ។

ថ្លែងមតិនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយនិងការកសាងសន្តិភាពលោកស្រី Rosemary DiCarlo បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកឬលើកលែងទណ្ឌកម្មរបស់ខ្លួន ដូចដែលបានព្រមព្រៀងគ្នានៅក្នុង JCPOA និងពន្យាការលើកលែងទាក់ទងនឹងសកម្មភាពជួញដូររបស់អ៊ីរ៉ង់។ ចំពោះប្រទេសអ៊ីរ៉ង់ ចាំបាច់ត្រូវលុបចោលជំហានដែលខ្លួនបានអនុវត្តន៍ ដែលមិនសមស្របនឹងការប្តេជ្ញាចិត្តនៅក្នុង JCPOA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ