អង្គការសហប្រជាជាតិជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម
(VOVWORLD) - នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអះអាង ថា វៀតណាមជានិច្ចកាលចាត់ទុកអ.ស.បជាអាទិភាពមួយក្នុងចំណោមអាទិភាព នៃគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម។
បនាយករដ្ឋមន្រ្តី អចិន្រ្តៃយ៍រដ្ឋា ភិបាលវៀតណាមលោក Truong Hoa Binh (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយអ្នកសម្របសម្រួល អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Kamal Malhotra (រូបថត៖ VGP) |
នារសៀលថ្ងៃទី២៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី អចិន្រ្តៃយ៍រដ្ឋា ភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទទួលជួប ជាមួយអ្នកសម្របសម្រួល អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Kamal Malhotra និងប្រធានក្រុមបេសកកម្មនានារបស់អង្គការសហប្រជា ជាតិប្រចាំវៀតណាម ក្នុងឱកាសទិវាអង្គការសហប្រជាជាតិថ្ងៃទី២៤ ខែតុលា។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអះអាង ថា វៀតណាមជានិច្ចកាលចាត់ទុកអ.ស.បជាអាទិភាពមួយក្នុងចំណោមអាទិភាព នៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ជូនដំណឹងអំពីលទ្ធផល សេដ្ឋកិច្ចសង្គមមួយចំនួនដែលវៀតណាមគ្រោងនឹងសម្រេចបានក្នុងឆ្នាំ២០១៩នេះ លោក Truong Hoa Binh បានអះអាងថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុង ការកសាងរដ្ឋាភិបាលស្ថាបនានោះគឺគោលនយោបាយដ៏ត្រឹមត្រូវ ហ្មឺងម៉ាត់ ហើយនាំមកនូវលទ្ធផលជាក់ស្ដែងជាច្រើន។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើ អោយបណ្ដាអង្គការនៃអ.ស.បបន្តព្យាករណ៍ហើយជូនដំណឹងអំពីនិន្នាការថ្មី វិបត្តិ ដែលអាចកើតមានឡើងនៅក្នុងតំបន់និងលើពិភពលោកក៏ដូចជាផលប៉ះពាល់ទៅលើវៀតណាមផងដែរ។
ចំណែកឯអ្នកសម្របសម្រួលអ.ស.បប្រចាំវៀតណាមលោក Kamal Malhotra បានអោយដឹងថា ឆ្នាំនេះ អ.ស.បចាប់ផ្ដើមរៀបចំសកម្មភាពរំលឹកខួប លើកទី៧៥ទិវាបង្កើត ហើយមានគោលបំណងចង់រួមជាមួយវៀតណាមរៀបចំ សកម្មភាពធំៗដូចជាកិច្ចប្រជុំអន្តរជាតិស្ដីពីនារីនិងសន្តិភាពនាឆ្នាំ២០២០។ លោក Kamal Malhotra បានបន្ថែមទៀតថា អ.ស.បនឹងបន្តជួយឧបត្ថម្ភយ៉ាងខ្លាំងក្លា ហើយរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ ជាពិសេសគឺ ជួយឧបត្ថម្ភដល់វៀតណាមក្នុងគោល នយោបាយអភិវឌ្ឍនានាដូចជាផលិតភាពពលកម្ម សមត្ថភាពប្រកួតប្រជែងនៃ ខឿនសេដ្ឋកិច្ចដើម្បីជៀសវាងអន្ទាក់ចំណូលមធ្យម ជាដើម៕