អង្គការសហប្រជាជាតិដាក់ចេញផែនការផ្តល់ជំនួយមនុស្សធម៌ដើម្បីជួយប្រទេសសាល់វ៉ាឌ័រនិងហ្គាតេម៉ាឡា
(VOVWORLD) - អង្គការសហប្រជាជាតិក៏បានត្រៀមថវិកាចំនួន ២១០ លានដុល្លារ ដើម្បីជួយដល់ប្រជាជនហ្គាតេម៉ាឡាចំនួន ១,៧ លាននាក់កំពុងស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះស្រដៀងគ្នា។
នៅថ្ងៃទី ២០ ខែសីហា អង្គការសហប្រជាជាតិបានរួមជាមួយរដ្ឋាភិបាលនៃប្រទេសអែលសាល់វ៉ាឌ័រនិងហ្គាតេម៉ាឡាដើម្បីដាក់ចេញផែនការសង្គ្រោះមនុស្សធម៌ ដោយមានគោលដៅជួយប្រជាជនជាង ២,៥ លាននាក់នៅក្នុងប្រទេសទាំងពីនៅអាមេរិកកណ្តាលនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា អង្គការនេះនឹងរួមវិភាគទាន ១៥៦ លានដុល្លារ ដើម្បីជួយដល់ប្រជាជនអែលស្លាវ៉ាឌ័រចំនួន ៩១២.០០០ នាក់ដែលកំពុងតាំងលំនៅក្នុងតំបន់ដែលងាយរងគ្រោះដោយគ្រោះធម្មជាតិនិងអំពើហឹង្សា។ អង្គការសហប្រជាជាតិក៏បានត្រៀមថវិកាចំនួន ២១០ លានដុល្លារ ដើម្បីជួយដល់ប្រជាជនហ្គាតេម៉ាឡាចំនួន ១,៧ លាននាក់កំពុងស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះស្រដៀងគ្នា។
មុននេះអង្គការសហប្រជាជាតិក៏បានដំណើរការកម្មវិធីគាំទ្រស្រដៀងគ្នានេះដែរ សម្រាប់ប្រជាជន ហុងឌូរ៉ាស់ចំនួន ១,៨ លាននាក់៕