អង្គការសហប្រជាជាតិដាស់តឿនអោយភាគីនានានៅភាគឦសាន្តស៊ីរីគួរតែអត់ធ្មត់
(VOVWORLD) - ការដែលអាមេរិកដកទ័ពចេញពីតំបន់ភាគឦសាន្តស៊ីរីរួមជាមួយការដែល ទួរគីបង្ហាញជាសាធារណៈនូវចេតនាបើកយុទ្ធនាការយោធានៅទីនេះ បានក្លាយទៅ ជាប្រធានបទគួរអោយយកចិត្តទុកដាក់ចំពោះសាធារណៈមតិ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិ (អ.ស.ប) លោក Stephane Dujarric (រូបថត៖ The Daily Star/ TTXVN) |
ថ្លែងទៅកាន់ សារព័ត៌មាននាថ្ងៃទី៧ ខែតុលា អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិ (អ.ស.ប) លោក Stephane Dujarric បានអោយដឹងថាអគ្គលេខា ធិការអ.ស.បលោក Antonio Guterres អំពាវនាវអោយភាគីទាក់ទិនទាំងអស់នៅ ភាគឦសាន្តស៊ីរីមានការអត់ធ្មត់ជាអតិបរិមា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវីល ក៏ដូចជាការធានាកិច្ចការ សង្គ្រោះមនុស្សធម៌ផងដែរ។
រដ្ឋាភិបាលអាល្លឺម៉ង់បានសម្ដែងនូវការព្រួយបារម្ភចំពោះការដែលទួរគីមានផែនការដាក់ពង្រាយយុទ្ធនាការយោធានៅភាគឦសាន្តស៊ីរី ដោយចាត់ទុកថា ការធ្វើអន្តរាគមន៍តាមបែបនោះ អាចបណ្ដាលឡើងអស្ថិរភាពថែមទៀតចំពោះ ប្រទេសមជ្ឈឹមបូព៌ានេះតែម្ដង។ ក្នុងពេលជាមួយគ្នានោះ ក្នុងជំនួបសន្ទនាតាម ទូរស័ព្ទជាមួយសមភាគីទួរគីកាលពីថ្ងៃទី៧ ខែតុលា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានបង្ហាញនូវទស្សនៈរបស់តេអេរ៉ង់ដោយ ប្រឆាំងជំទាស់នឹងសកម្មភាពយោធាទាំងអស់នៅស៊ីរី អះអាងនូវការគោរព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី ព្រមទាំងគាំទ្រចំពោះការប្រយុទ្ធ ប្រឆាំងនឹងភេរវកម្មសំដៅធានាសន្តិសុខនិងស្ថិរភាពនៅស៊ីរីផងដែរ៕