អង្គការសហប្រជាជាតិដាស់តឿនឲ្យ ប្រតិបត្តិសន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ​គ្រប់ជ្រុងជ្រោយ ឲ្យបានឆាប់ៗ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា CTBT គឺជាសន្ធិសញ្ញាពហុភាគីមួយ ដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយបំផុត ដោយមានប្រទេសចំនួន ១៨៤ និងប្រទេសហត្ថលេខីចំនួន ១៦៨ ដែលបានផ្ដល់សច្ចាប័ន។ 
អង្គការសហប្រជាជាតិដាស់តឿនឲ្យ ប្រតិបត្តិសន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ​គ្រប់ជ្រុងជ្រោយ ឲ្យបានឆាប់ៗ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានដាស់តឿនឲ្យប្រទេសទាំងអស់ចុះហត្ថលេខានិងផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ព្រមទាំងសង្កត់ធ្ងន់ថាសកម្មភាព សាកល្បងនុយក្លេអ៊ែរនៅសតវត្សរ៍ទី ២១ គឺមិនអាចទទួលយកបានឡើយ។

នាថ្ងៃទី ៩ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា CTBT គឺជាសន្ធិសញ្ញាពហុភាគីមួយ ដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយបំផុត ដោយមានប្រទេសចំនួន ១៨៤ និងប្រទេសហត្ថលេខីចំនួន ១៦៨ ដែលបានផ្ដល់សច្ចាប័ន។ លោកបានអំពាវនាវឱ្យប្រទេសទាំងអស់ចុះហត្ថលេខានិងផ្តល់សច្ចាប័នលើ CTBT ដើម្បីឯកសារនេះចូលជាធរមានឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ