អង្គការសហប្រជាជាតិ​តែងតាំង​ឡើងវិញ អ្នក​សម្រប​សម្រួល​ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានតែងតាំងអ្នកសម្របសម្រួលប្រចាំនៅក្នុងប្រទេសកូរ៉េខាងជើងឡើងវិញ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Stephane Dujarric បានឲ្យដឹងកាលពីថ្ងៃទី ៤ ខែមីនាថា អ្នកដែលត្រូវបានតែងតាំងគឺលោក Joe Colombano ជនជាតិអ៊ីតាលីហើយលោក Colombano នឹងចាប់ផ្តើមភារកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែមីនា។ 
អង្គការសហប្រជាជាតិ​តែងតាំង​ឡើងវិញ អ្នក​សម្រប​សម្រួល​ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ - ảnh 1លោក Joe Colombano ត្រូវបានតែងតាំងជាំអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅស.ប.ប.កូរ៉េ ។ រូបថត៖ Yonhap/TTXVN

នៅក្នុងមុខតំណែងថ្មី  លោក Colombano នឹងគាំទ្រប្រទេសកូរ៉េខាងជើងក្នុងការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ អំពីការអភិវឌ្ឍប្រកបដោយចីរភាព ការសម្របសម្រួលសកម្មភាពរបស់អង្គការសហប្រជាជាតិ ដែលអនុវត្តនៅទីនេះ រួមទាំងការធានាសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ការអភិវឌ្ឍសង្គម លទ្ធភាពស្តារឡើងវិញ  លក្ខណៈនិរន្តរភាព ក៏ដូចជា ការគ្រប់គ្រងទិន្នន័យ។

សូមគូសបញ្ជាក់ថា លោក Colombano មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងទំនាក់ទំនងអន្តរជាតិ។ ថ្មីៗនេះ លោកបានកាន់តំណែងជាប្រធានការិយាល័យអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ