អង្គការសហប្រជាជាតិតភ្ជាប់កិច្ចចរចាអំពីអាកាសធាតុឡើងវិញ

(VOVWORLD) - ការចរចាទាំងនេះ តាមធម្មតាគឺដឹកនាំដោយកម្មវិធីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ គឺជាការចរចាក្រៅផ្លូវការ ដែលមិននាំទៅដល់លក្ខណៈចាប់បង្ខំឡើយ។ 
អង្គការសហប្រជាជាតិតភ្ជាប់កិច្ចចរចាអំពីអាកាសធាតុឡើងវិញ - ảnh 1ការបំភាយឧស្ម័នចេញពីរោងចក្រមួយនៅជិតទីក្រុង Darlton ប្រទេសអង់គ្លេស (រូបថត៖ AFP/TTXVN)

នេះគឺលើកដំបូងហើយ ចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីបណ្តាប្រទេស ដែលបំភាយឧស្ម័នផ្ទះកញ្ចក់ឈានមុខគេនៅលើពិភព លោក បាននាំចេញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការអព្យាក្រឹតភាពឧស្ម័ន ហើយអង្គការ សហប្រជាជាតិ បានបន្តកិច្ចចរចាស្តីពីអាកាសធាតុ ចាប់ពីថ្ងៃទី ៣១ ឧសភា តាមប្រព័ន្ធអ៊ីនធឺណិត។ ការចរចាត្រូវបានចាប់ផ្តើមឡើងវិញ នៅក្នុងបរិបទនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រជាជាតិ ស្ដីពីបម្រែបម្រួលអាកាសធាតុ (COP 26) ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខ។

ការចរចាទាំងនេះ តាមធម្មតាគឺដឹកនាំដោយកម្មវិធីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ គឺជាការចរចាក្រៅផ្លូវការ ដែលមិននាំទៅដល់លក្ខណៈចាប់បង្ខំឡើយ។ ទោះជាយ៉ាងណាក៏ដោយ សហគមន៍វិទ្យាសាស្ត្របានព្រមានដោយឥតឈប់ឈរថា ល្បឿននៃការឡើងកម្តៅពិភពលោកបានលើសពីការគិតគូរក្នុងផែនការឆ្លើយតបដ៏ល្អបំផុតដែលបាននាំចេញពីមុន អ្នកចរចានឹងប្រឈម នឹងសម្ពាធដើម្បីចាត់វិធានការឱ្យកាន់ តែខ្លាំងក្លា ដើម្បីឈានទៅរកភាពជឿនលឿនក្នុងការដោះស្រាយបញ្ហាលំបាកខ្លាំងបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ