អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេច រៀបចំកិច្ចសន្ទនានៅវ៉េណេស៊ុយអេឡា
(VOVWORLD) -អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចនាំប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro និងមេដឹកនាំប្រឆាំងលោក Juan Guaido ចូលអង្គុយតុចរចាយ៉ាងម៉ឹងម៉ាត់។ នាថ្ងៃទី ១០ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបានសង្កត់ធ្ងន់ថាអង្គការសហប្រជាជាតិ និងរូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេចជួយភាគីទាំងពីរ ប្រសិនបើពួកគេមានតម្រូវការសន្ទនា។
(រូបថត៖ TTXVN) |
នាថ្ងៃទី ២៣ ខែមករា មេដឹកនាំប្រឆាំង លោក Juan Guaido បានប្រកាសខ្លួនឯងជាប្រធានាធិបតីជាំបណ្ដោះអាសន្ន វេណេហ្ស៊ូអេឡា។ ទង្វើនេះ របស់ លោក Juan Guaido ត្រូវបានរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកជាផ្នែកមួយក្នុងឧបាយកលធ្វើរដ្ឋប្រហារ ដែលបំផុសឡើងដោយអាមេរិក។ នាបច្ចុប្បន្ននេះមានប្រទេសជាមាជិកសហភាពអឺរ៉ុប (EU) ចំនួន២០ ក្នុងនោះមាន អង់គ្លេស អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអាមេរិកបានទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីជាបណ្ដោះអាសន្ន ព្រមទាំង ដាក់សម្ពាធស្នើឲ្យលោក Nicolas Maduroអំពាវនាវឱ្យរៀបចំការបោះឆ្នោតថ្មីផងដែរ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសផ្សេងទៀតដូចជា គុយបា ម៉ិកស៊ិក ទួរគី និងរុស្ស៊ីបានសំដែងការគាំទ្រចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតីNicolas Maduro ហើយបានថ្កោលទោសឧបាយកលធ្វើរដ្ឋប្រហារផងដែរ៕