អង្គការសហប្រជាជាតិថ្កោលទោសការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏បង្ហូរឈាមនៅប្រទេសប៉ាគីស្ថាន

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អះអាងជាថ្មីថា អំពើភេរវកម្មក្នុងគ្រប់ទម្រង់ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។

អង្គការសហប្រជាជាតិថ្កោលទោសការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏បង្ហូរឈាមនៅប្រទេសប៉ាគីស្ថាន - ảnh 1កម្លាំងសន្តិសុខស៊ើបអង្កេតនៅវិហារឥស្លាមមួយក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថានបន្ទាប់ពីមានការបំផ្ទុះកាលពីថ្ងៃទី៤ មីនា (រូបថត៖ AFP/TTXVN)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៦ ខែមីនា បានថ្កោលទោសការវាយប្រហារភេរវកម្មដែលបានកើតឡើងកាលពីថ្ងៃទី៤ ខែមីនា នៅវិហារអ៊ីស្លាម Koocha Risaldar នៅទីក្រុង Peshawar ភាគពាយព្យប្រទេសប៉ាគីស្ថាន ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៦៣នាក់ស្លាប់ និងជិត២០០នាក់រងរបួស។

នៅក្នុងសេចក្តីប្រកាស ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកឡើងថា ចាំបាច់ត្រូវនាំជនល្មើស អ្នករៀបចំនិងអ្នកឧបត្ថម្ភភេរវកម្មមកកាត់ទោសឲ្យបានឆាប់រហ័ស ហើយអំពាវនាវឱ្យប្រទេសនានា សហការយ៉ាងសកម្មជាមួយប៉ាគីស្ថាន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អះអាងជាថ្មីថា អំពើភេរវកម្មក្នុងគ្រប់ទម្រង់ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។

យោងតាមប៉ូលីសក្នុងតំបន់ អ្នកបើកបរម៉ូតូម្នាក់បានចូលទៅជិតវិហារឥស្លាម ហើយបានបាញ់ប្រហារដោយកាំភ្លើង នៅពេលដែលប៉ូលីសឈប់រថយន្ត។ បន្ទាប់មក មុខសញ្ញាម្នាក់នេះបានចូលទៅក្នុងវិហារឥស្លាម ជាកន្លែងដែលសាសនិកកំពុងចូលរួមក្នុងការអធិស្ឋាន ហើយបាញ់ប្រហារទៅលើហ្វូងមនុស្ស និងបំផ្ទុះគ្រឿងផ្ទុះនៅក្នុងអាវរបស់ខ្លួន។ អង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស បានសារភាពថា ជាមេគំនិតវាយប្រហារបង្ហូរឈាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ