អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារលើទីស្នាក់ការក្រសួង ការបរទេសស៊ីប៊ី

(VOVWORLD) -លោក Ghassan Salamé បានសង្កត់ធ្ងន់ថាសកម្មភាពពោលខាងលើគឺមិនអាចទទួលយកបានឡើយ។
អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារលើទីស្នាក់ការក្រសួង ការបរទេសស៊ីប៊ី - ảnh 1ការវាយប្រហារភេររកម្មលើទីស្នាក់ការក្រសួងការបរទេសលីប៊ីប្រចាំនៅរដ្ឋធានី Tripoli 

ប្រមុខគណៈបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) និងជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ghassan Salamé បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារភេររកម្មលើទីស្នាក់ការក្រសួងការបរទេសលីប៊ីប្រចាំនៅរដ្ឋធានី Tripoli នាថ្ងៃទី ២៥ ខែធ្នូកន្លងទៅ។ លោក Ghassan Salamé បានសង្កត់ធ្ងន់ថាសកម្មភាពពោលខាងលើគឺមិនអាចទទួលយកបានឡើយ។ ក្រុមភេរវជនអ៊ីស្លាមជ្រុលនិយមនឹងមិនអាចរាំងខ្ទប់ការប្ដេជ្ញាចិត្តកសាងរដ្ឋសន្តិភាពមួយ និងបោះបង់ចោលអំពើហឹង្សារបស់ប្រជាជនលីប៊ីបានឡើយ។

មន្ត្រីរូបនេះបានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តជួយឧបត្ថម្ភប្រជាជនលីប៊ីរាំងខ្ទប់ក្រុមភេរវករ សំដៅប្រែក្លាយប្រទេសអាហ្វ្រិកខាងជើងនេះឲ្យទៅជាទីជម្រកឬទីកន្លែងប្រព្រឹត្តិ ឧក្រិដ្ឋកម្មរបស់ពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ