អង្គការសហប្រជាជាតិថ្កោលទោសពីបទសម្លាប់រង្គាលជនស៊ីវិលនៅភាគខាងលិចនីហ្សេរីយ៉ា
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយសម្លាប់រង្គាលលើជនស៊ីវិលកាលពីថ្ងៃទី ២ ខែមករានៅក្នុងភូមិចំនួន ២ នៃតំបន់ Tillabery នៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា ដែលជាប់ព្រំដែនជាមួយប្រទេសម៉ាលី។
ការវាយប្រហារសម្លាប់រង្គាលលើជនស៊ីវិល នៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា (រូបថត៖ Al Jazeera) |
នាថ្ងៃទី ៤ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារសម្លាប់រង្គាលលើជនស៊ីវិលកាលពីថ្ងៃទី ២ ខែមករានៅក្នុងភូមិចំនួន ២ នៃតំបន់ Tillabery នៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា ក្បែរព្រំដែនជាមួយប្រទេសម៉ាលី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចេញផ្សាយ អគ្គលេខាធិការ លោក Guterres បានសំដែងនូវការជឿជាក់ថា រដ្ឋាភិបាលនីហ្សេរីយ៉ានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកក្រុមជនដៃដល់ដែល បាន «លាក់ខ្លួន» នៅពីក្រោយករណីវាយប្រហារនេះ ហើយនាំពួកគេទៅផ្តន្ទាទោសតាមច្បាប់នាពេលឆាប់ៗនេះផងដែរ។ លោក Guterres ក៏បានបញ្ជាក់សារជាថ្មីម្តងទៀតថា អង្គការសហប្រជាជាតិតែងតែសហការនិងគាំទ្ររដ្ឋាភិបាល និងប្រជាជននីហ្សេរីយ៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម អំពើហឹង្សាជ្រុលនិយម និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងផងដែរ៕