អង្គការសហប្រជាជាតិថ្កោលទោសអំពើហិង្សានៅស៊ូដង់

(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Bachelet បានអំពាវនាវឲ្យអាជ្ញាធរ ស៊ូដង់ ការពារប្រជាជននៅ Darfur ខាងលិចបន្ទាប់ ពីមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ រវាងក្រុមអារ៉ាប់និងក្រុមមិនមែនអារ៉ាប់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២១៣ នាក់ត្រូវសម្លាប់។ 

អង្គការសហប្រជាជាតិថ្កោលទោសអំពើហិង្សានៅស៊ូដង់ - ảnh 1ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet។ (រូបថត៖ AFP/TTXVN)
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet នៅថ្ងៃទី២៧ ខែមេសា បានថ្កោលទោស ករណីដែលមនុស្សរាប់រយនាក់បាន ស្លាប់ដោយសារអំពើហិង្សារយៈពេល៣ថ្ងៃនៅក្នុងតំបន់ Darfur ខាងលិចនៃប្រទេស ស៊ូដង់ ហើយបានទាមទារឲ្យមានការស៊ើបអង្កេត "យុត្តិធម៌ និងឯករាជ្យ" លើការវាយ ប្រហារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Bachelet បានអំពាវនាវឲ្យអាជ្ញាធរ ស៊ូដង់ ការពារប្រជាជននៅ Darfur ខាងលិចបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ រវាងក្រុមអារ៉ាប់និងក្រុមមិនមែនអារ៉ាប់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២១៣ នាក់ត្រូវសម្លាប់។ អាជ្ញាធរស៊ូដង់ ចាំបាច់ត្រូវធ្វើការស៊ើបអង្កេតភ្លាមៗ ទូលំ ទូលាយ យុត្តិធម៌ និងឯករាជ្យលើការវាយប្រហារនេះ ហើយនាំអ្នកទទួលខុសត្រូវ ទាំងអស់មកផ្ដន្ទាទោសស្របតាមច្បាប់មនុស្សធម៌អន្តរជាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ