អង្គការសហប្រជាជាតិនិងរុស្ស៊ីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិនិងជី

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែកញ្ញា មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងរុស្ស៊ីបាន ជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ (ស្វីស) ដើម្បីពិភាក្សាអំពីសំណើរបស់រុស្ស៊ីដែលថា ទណ្ឌកម្មរបស់លោកខាងលិចកំពុងរារាំងដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ រុស្ស៊ីទៅកាន់ទីផ្សារអន្តរជាតិ។

អង្គការសហប្រជាជាតិនិងរុស្ស៊ីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិនិងជី - ảnh 1គ្រាប់ធញ្ញជាតិត្រូវបានផ្ទុកនៅលើនាវាដឹកទំនិញនៅឯកំពង់ផែ Rostov-on-Don ប្រទេសរុស្ស៊ីនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា អគ្គ លេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) លោកស្រី Rebeca Grynspan និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Vershinin មានជំនួបពិភាក្សាដ៏វិជ្ជមាននិងប្រកបដោយលក្ខណៈស្ថាបនានៅ ទីក្រុងហ្សឺណែវ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបង្ហាញពីខ្លឹមសារលម្អិតនៃកិច្ចពិភាក្សានោះទេ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២២ ខែកក្កដា កន្លងទៅ រុស្ស៊ី និងអ៊ុយក្រែនបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលឧបត្ថម្ភដោយទួរគី និងអង្គការសហប្រជាជាតិ ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈកំពង់ផែសមុទ្រនានារបស់អ៊ុយក្រែន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា កិច្ចព្រម ព្រៀងនេះអនុញ្ញាតឲ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិ និងជីតាមរយៈសមុទ្រខ្មៅ ហើយជួយ សម្រួលដល់នាវាដឹកទំនិញរុស្ស៊ី។ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានបញ្ជាក់ថា គ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី មិនរងការដាក់ទណ្ឌកម្មពីលោកខាងលិចពាក់ព័ន្ធដល់ជម្លោះនៅអ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីទទូចថា បទដាក់ទណ្ឌកម្មនេះបានប៉ះពាល់យ៉ាងអវិជ្ជមានដល់ការនាំចេញរបស់ប្រទេស នេះ។ រុស្ស៊ីបានអំពាវនាវឲ្យដកទណ្ឌកម្មដែលរារាំងគ្រាប់ធញ្ញជាតិនិងជីរបស់ប្រទេស នេះមិនឲ្យជ្រៀតចូលទីផ្សារពិភពលោកដោយសេរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ