អង្គការសហប្រជាជាតិនិងលីប៊ីរួមសហការដោះស្រាយបញ្ហា មនុស្សដែលបាត់ខ្លួន

(VOVWORLD) -UNSMIL បានអះអាងនូវតម្រូវការចំបាច់ត្រូវមានស្ថានប័នជំនាញមួយ ដើម្បីទាក់ទងជាមួយក្រុមគ្រួសារជនបាត់ខ្លួន ដោយលើកទឹកចិត្ត គេឲ្យរាយការណ៍និងរួមសហកការស្វែងរកដំណោះស្រាយផងដែរ។
អង្គការសហប្រជាជាតិនិងលីប៊ីរួមសហការដោះស្រាយបញ្ហា មនុស្សដែលបាត់ខ្លួន - ảnh 1 អង្គការសហប្រជាជាតិនិងលីប៊ីរួមសហការដោះស្រាយបញ្ហា មនុស្សដែលបាត់ខ្លួន

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ មិនា គណប្រតិភូរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) បានបើកកិច្ចប្រជុំ ទ្រង់ទ្រាយធំ ដោយប្រធានបទ  "ការយល់ដឹងអំពីជោគវាសនារបស់អ្នកបាត់ខ្លួននៅលីប៊ី៖ លក្ខខណ្ឌសម្រាប់ការផ្សះផ្សាដែលពោរពេញទៅដោយអត្ថន័យ " សំដៅស្វែងរកវិធីល្អបំផុត ដើម្បីដោះស្រាយបញ្ហាមនុស្សដែលបាត់ខ្លួន។

សិក្ខាសាលានេះបានលើកឡើងនូវសំណូមពរ និងការសាកល្បងសំខាន់ៗក្នុងការដោះស្រាយស្ថានភាពមនុស្សបាត់ខ្លួននៅលីប៊ី ព្រមទាំងលើកសំណើរអពីវិធានការគតិយុត្ត បច្ចេកទេសនិងសង្គមដែលមានការទាក់ទិននានា។ខ្លឹមសារក្នុងការពិភាក្សាក៏រួមមានលទ្ធភាពបង្កើតស្ថាប័នរដ្ឋឯករាជ្យមួយទទួលបន្ទុកដោះស្រាយបញ្ហាមនុស្សដែលបាត់ខ្លួននៅលីប៊ី។ UNSMIL បានអះអាងនូវតម្រូវការចំបាច់ត្រូវមានស្ថានប័នជំនាញមួយ ដើម្បីទាក់ទងជាមួយក្រុមគ្រួសារជនបាត់ខ្លួន ដោយលើកទឹកចិត្ត គេឲ្យរាយការណ៍និងរួមសហកការស្វែងរកដំណោះស្រាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ