អង្គការសហប្រជាជាតិនិងស៊ីរីបានឯកភាពលើការទំនាក់ទំនងផ្ទាល់ដោះស្រាយជំលោះ

អង្គការសហប្រជាជាតិនិងស៊ីរីបានឯកភាពលើការទំនាក់ទំនងផ្ទាល់ដោះស្រាយជំលោះ - ảnh 1
ប្រធានាធិបតីស៊ីរី Bashar al-Assad (រូបថតៈ​ Internet)

(VOVworld)-បេសកជនពិសេសសន្តិភាពរបស់អ.ស.បនិងសម្ព័ន្ធអារ៉ាបKofi Annan
ឲ្យដឹងថា លោកបានមានការជួបសន្ទនា “មានចរិតលក្ខណៈស្ថាបនានិងស្មោះត្រង់” ជាមួយប្រធានាធិបតី​ស៊ីរី Bashar al-Assad នៅទីក្រុងDamasនាថ្ងៃទី៩ កក្កដា។ ថ្លែងមតិជាមួយអ្នកយកព័ត៌មានបន្ទាប់ពីជំនួបពោលខាងលើ លោក Annanឲ្យដឹង
ថា ៖ លោកនិងប្រធានាធិបតី Al-Assad បានពិភាក្សាអំពីភាពចំា​បាចត្រូវបញ្ឈប់
អំពើហឹង្សា ក៏ដូចជាវិធានការអនុវត្ត ប្រការទាំងនោះ។ លោកAnnan ក៏លើកច្បាស់
ថា លោកបានឯកភាពជាមួយថ្នាក់ដឹកនាំស៊ីរីអំពីរបៀបទំនាក់ទំនងនយោបាយផ្ទាល់
ថ្មី១សំដៅបញ្ឈប់ជំលោះ នៅស៊ីរីនិងលើកឡើងសំណើរនេះជាមួយភាគីប្រឆំាងផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ