អង្គការសហប្រជាជាតិនិងអាស៊ានជំរុញដំណោះស្រាយដើម្បីធ្វើឱ្យស្ថានការណ៍មីយ៉ាន់ម៉ាមានស្ថេរភាព

(VOVWORLD) - បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener កាលពីថ្ងៃទី ២២ ខែមេសា បានអញ្ជើញទៅដល់ទីក្រុងហ្សាការតា (ប្រទេសឥណ្ឌូណេស៊ី) ដើម្បីជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ ស្វែងរកដំណើរការជួយបញ្ចប់អស្ថេរភាពនៅមីយ៉ាន់ម៉ា។
អង្គការសហប្រជាជាតិនិងអាស៊ានជំរុញដំណោះស្រាយដើម្បីធ្វើឱ្យស្ថានការណ៍មីយ៉ាន់ម៉ាមានស្ថេរភាព - ảnh 1ប៉ូលិសមីយ៉ាន់ម៉ារឹតបន្តឹងសន្តិសុខនៅក្នុងស្រុក Hlaingthaya ទីក្រុង Yangon នៅថ្ងៃទី ១៤ ខែមីនាឆ្នាំ ១២១ (រូបថត៖ AFP / VNA)

លោកស្រី Burgener មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសាតាមទំរង់ជួបដោយផ្ទាល់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីនឹងជួបប្រជុំនៅខាងក្រៅជាមួយថ្នាក់ដឹកនាំអាស៊ាន ហើយនឹងពិភាក្សាអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា ផែនការរៀបចំកិច្ចប្រជុំកំពូលអាស៊ានត្រូវបានរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងរដ្ឋមន្រ្តីការបរទេសលោក Retno Marsudi កាលពីប៉ុន្មានសប្តាហ៍កន្លងមក ដោយមានការគាំទ្រពីប្រទេសជាសមាជិកជាច្រើន។ កាលពីដើមខែមេសា ប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ បានគាំទ្រការរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ ទំនាក់ទំនងការបរទេស និងបញ្ហាក្នុងតំបន់ ដែលក្នុងនោះមានវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ