អង្គការសហប្រជាជាតិនៅតែបន្តដាក់ទណ្ឌកម្មទៅលើក្រុមឧទ្ទាមតាលីបង់

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ១៦ ខែធ្នូ បានអនុម័តសេចក្តីសម្រេចចិត្តមួយដើម្បីបន្តដាក់ទណ្ឌកម្មលើកងកម្លាំងតាលីបង់នៅអាហ្វហ្គានីស្ថាននិងពន្យាភារកិច្ចរបស់ក្រុមឃ្លាំមើលគាំទ្រដល់គណៈកម្មា ធិការ ដាក់ទណ្ឌកម្មនៅអាហ្វហ្គានីស្ថាន។

សេចក្តីសម្រេចចិត្តនេះបានតូសបញ្ជាក់ថា ប្រទេសទាំងអស់នឹងបន្តអនុវត្តការដាក់ទណ្ឌកម្មលើតាលីបង់ក៏ដូចជា “បុគ្គល ក្រុម សកម្មភាពអាជីវកម្មឫក៏អង្គការដែលមានទំនាក់ទំនងជាមួយតាលីបង់បង្កការគំរាមកំហែងដល់សន្តិភាព ស្ថេរភាពនិងសន្តិសុខដល់អាហ្គានីស្ថាន”។ ទន្ទឹមនឹងនេះ សេចក្តីសម្រេចចិត្តរបស់អង្គកាសហប្រជាជាតិក៏បានសម្រេចចិត្តពង្រីកបេសកកម្មរបស់ក្រុមឃ្លាំមើលគាំទ្រដល់គណៈកម្មការ ដាក់ទណ្ឌកម្មអាហ្វហ្គានីស្ថានរយៈពេល ១២ ខែបន្ថែមទៀត បន្ទាប់ពីបេសកកម្មបច្ចុប្បន្នរបស់ក្រុមនេះនិងបញ្ចប់នៅខែធ្នូនេះ។ ទណ្ឌកម្មដែលបានអនុវត្តតាមសេចក្ដីសម្រេចចិត្តនេះរួមមាន ការទប់ហ៊ុំព័ទ្ធទ្រព្យសម្បត្តិ ការហាមឃាត់ធ្វើដំណើរនិងការធ្វើពាណិជ្ជ កម្មអាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ