អង្គការសហប្រជាជាតិបើកការស៊ើបអង្កេតលើបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីន

(VOVWORLD) - នាថ្ងៃទី ១១ ខែកក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHCR) បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការស៊ើបអង្កេតចំពោះការសម្លាប់រង្គាល ដែលគេហៅថា "ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន" ដោយប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte បានបំផុសឡើង។
អង្គការសហប្រជាជាតិបើកការស៊ើបអង្កេតលើបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីន - ảnh 1 កងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីន

យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងថាមានមុខសញ្ញាប្រមាណ ៦.៦០០ នាក់ ត្រូវបានកំចាត់ដោយប៉ូលីសក្នុងការបាញ់តតាំងជាមួយក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចាប់តាំងពីលោក Duterte បានជាប់ឆ្នោតជាប្រធានាធិបតីនាឆ្នាំ ២០១៦ ដោយលោកមានកម្មវិធីនយោបាយរកម្លេងឆ្នោតគឺត្រូវបង្រាបឧក្រិដ្ឋជនយ៉ាងខ្លាំង ជាពិសេសគឺបទឧក្រិដ្ឋកម្មគ្រឿង  ញៀន។ ទោះយ៉ាងណាក៏ដោយ ក្រុមសកម្មជនបានអះអាងថាចំនួនមុខសញ្ញាដែលត្រូវបានកំចាត់ពិតប្រាកដគឺមានយ៉ាងហោចណាស់ ២៧.០០០ នាក់ ហើយសកម្មភាពរបស់អង្គការសហប្រជាជាតិគឺពិតជាយឺតយាវណាស់។ សេចក្តីសម្រេចនេះមិនធ្លាប់មានសម្រាប់ប្រទេសហ្វីលីពីន ទទួលបានការគាំទ្រពីប្រទេសចំនួន ១៨ រួមមានសម្លែងប្រឆាំងចំនួន ១៤ ក្នុងនោះមានប្រទេសចិន និងមានសម្លេងអនុបវាទចំនួន១៥ ក្នុងនោះមានប្រទេសជប៉ុន។ សេចក្តីសម្រេចនេះស្នើឱ្យរដ្ឋអំណាចហ្វ៊ីលីពីនឲ្យទប់ស្កាត់រាល់ការសម្លាប់មនុស្សដោយគ្មានការជំនុំជម្រះ ហើយគួរតែសហការជាមួយឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet ផងដែរ។ យោងតាមផែនការ លោកស្រី Bachelet នឹងប្រកាសរបាយការណ៍ស្តីពីលទ្ធផលនៃការស៊ើបអង្កេតនៅខែមិថុនាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ