អង្គការសហប្រជាជាតិបង្កើតគណៈកម្មការស៊ើបអង្កេតករណីអ៊ីស្រាអែលវាយប្រហារទៅលើសាលារៀននៅដំបន់ហ្គាហ្សា

អង្គការសហប្រជាជាតិបង្កើតគណៈកម្មការស៊ើបអង្កេតករណីអ៊ីស្រាអែលវាយប្រហារទៅលើសាលារៀននៅដំបន់ហ្គាហ្សា - ảnh 1
អង្គការសហប្រជាជាតិបង្កើតគណៈកម្មការស៊ើបអង្កេតករណីអ៊ីស្រាអែលវាយប្រហារទៅលើសាលារៀននៅដំបន់ហ្គាហ្សា (AP)

        Vovworld-នាថ្ងៃទី១០វិច្ឆកាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក
Ban Ki Moon បានបញ្ជាគណៈកម្មការមួយរួមមានសមាជិកចំនួន៥នាក់ស៊ើប
អង្កេត​អំពីការវាយប្រហាររបស់អ៊ីស្រាអែលតម្រង់ទៅលើសាលារៀនរបស់
អង្គការ​សហប្រជាជាតិនៅដំបន់ហ្គាហ្សានាពេលកន្លងមកនិងការរកឃើញ
អាវុធរបស់​ចលនា Hamas នៅកន្លែងរបស់អង្គការសហប្រជាជាតិ។

        ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យអង្គការសហប្រជាជាតិ
Farhan Haq បានឲ្យដឹងថា គណៈកម្មការនេះដឹកនាំដោយអតីតឧត្តមសេនីយ៍
​ហូឡង់ Patrick Cammaert នឹងប្រមូលផ្ដុំពិនិត្យនិងស៊ើបអង្កេតទៅលើករណី​ជាក់
​ស្ដែងមួយចំនួន។ មន្ត្រីរូបនេះក៏សង្កត់ធ្ងន់ថា លោក Ban Ki Moon សង្ឃឹម​ថា​
ភាគីទាក់ទិននានានឹងសហប្រតិបត្តិការពេញលេញជាមួយគណៈកម្មាធិការ​នេះ
ក្នុងដំណើរការស៊ើបអង្កេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ