អង្គការសហប្រជាជាតិបង្កើតគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញស៊ីរី

(VOVWORLD) - អង្គការសហប្រជាជាតិបានចាត់ទុកការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញគឺជាជំហានបន្ទាប់ក្នុងការខិតខំប្រឹងប្រែងសំដៅស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់សង្គ្រាម ស៊ីវិលរយៈពេល ៨ ឆ្នាំនៅស៊ីរី។
អង្គការសហប្រជាជាតិបង្កើតគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញស៊ីរី - ảnh 1 ទាហានស៊ីរី  (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ២៣ ខែកញ្ញា ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសអំពីការបង្កើតគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញស៊ីរី។ ដំណើរការបង្កើតនេះ នឹងត្រូវបានអង្គការសហប្រជាជាតិជួយឧបត្ថម្ភ ហើយគណកម្មាធិការនេះនឹងត្រូវបានកោះប្រជុំនាសប្តាហ៍ខាងមុខ។ អង្គការសហប្រជាជាតិបានចាត់ទុកការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញគឺជាជំហានបន្ទាប់ក្នុងការខិតខំប្រឹងប្រែងសំដៅស្វែងរកដំណោះស្រាយ នយោបាយ ដើម្បីបញ្ចប់សង្គ្រាម ស៊ីវិលរយៈពេល ៨ ឆ្នាំនៅស៊ីរី។

គណៈកម្មាធិការនេះរួមមានតំណាងរបស់រដ្ឋាភិបាល ភាគីប្រឆាំង និងអង្គការសង្គមស៊ីវិល ដោយមានគោលដៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងខិតខំប្រឹងប្រែងបញ្ចប់ជម្លោះផ្ទៃក្នុងអស់រយៈពេលជាង ៨ ឆ្នាំកន្លងមក។ យោងតាមផែនការរបស់អង្គការសហប្រជាជាតិថា គណៈកម្មាធិការរដ្ឋធម្មនុញ្ញមានសមាជិកចំនួន ១៥០ រូប ពោលគឺសមាជិកចំនួន ៥០ រូបត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាល  ៥០ រូបមកពីភាគីប្រឆាំងនិង ៥០ រូបទៀតជាតំណាងអង្គការសង្គមស៊ីវិល។ គណៈកម្មការនេះគ្មានសមាជិករបស់រដ្ឋអំណាចជនជាតិឃឺដនៅភាគខាងជើងនិងភាគខាងឦសានប្រទេសស៊ីរីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ