អង្គការសហប្រជាជាតិបានជំរុញឲ្យចុះហត្ថលេខាលើបទឈប់បាញ់នៅលីប៊ី
(VOVWORLD) - សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានជំរុញឱ្យភាគីនានានៅក្នុងលីប៊ីចូលរួមក្នុងន័យស្ថាបនានៅក្នុងគណៈកម្មការយោធា ៥+៥ ដើម្បីចុះហត្ថលេខាលើបទឈប់បាញ់គ្នាឱ្យបានឆាប់រហ័ស។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN) |
នាថ្ងៃទី ២១ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវដល់ភាគីប្រឈមមុខគ្នានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយយ៉ាងឆាប់រហ័ស ដោយបើកផ្លូវសម្រាប់ដំណើរការនយោបាយសំដៅបញ្ចប់ជម្លោះនៅក្នុងប្រទេសនេះ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានជំរុញឱ្យភាគីនានានៅក្នុងលីប៊ីចូលរួមក្នុងន័យស្ថាបនានៅក្នុងគណៈកម្មការយោធា ៥+៥ ដើម្បីចុះហត្ថលេខាលើ បទ ឈប់បាញ់គ្នាឱ្យបានឆាប់រហ័ស។
គណៈកម្មការយោធា ៥+៥ ត្រូវបានឯកភាពគ្នាបង្កើតឡើងនៅឯសន្និសីទជាន់ខ្ពស់មួយអំពីលីប៊ីដែលរៀបចំឡើងនៅទីក្រុងប៊ែរឡាំង (អាឡឺម៉ង់) រួមមានសមាជិកនៃរដ្ឋាភិបាលចំនួន ៥ រូបដែលអង្គការសហប្រជាជាតិទទួលស្គាល់នៅរដ្ឋធានី Tripoli និងសមាជិកនៃកម្លាំងភាគខាងកើតចំនួន ៥ រូបរបស់ឧត្តមសេនីយ៍ Khalifa Haftar ដើម្បីរិះរកវិធីកាត់បន្ថយជម្លោះ។ គណៈកម្មការនេះត្រូវបានគេរំពឹងថា នឹងជួបគ្នានៅប៉ុន្មានថ្ងៃខាងមុខដើម្បីស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់យូរអង្វែង ជំនួសឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានភាពផុយស្រួយនាពេលបច្ចុប្បន្ន៕