អង្គការសហប្រជាជាតិបន្តបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង
|
អង្គការសហប្រជាជាតិបន្តបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង (AP) |
Vovworld-នាថ្ងៃទី២៥វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន
ឯកភាពពន្យាពេលបេសកកម្មរបស់ក្រុមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
នៅស៊ូដង់ខាងត្បូង (UNMISS) បន្ថែម៦ខែទៀតដល់ថ្ងៃទី៣០ឧសភាឆ្នាំ២០១៥។
ទន្ទឹមនឹងការពន្យាពេលបេសកកម្មរបស់ UNMISS សេចក្តីសំរេចចិត្តរបស់អាមេរិក
លើកឡើងបានថ្កោលទោសការរំលោភបទឈប់បាញ់និងការផ្សាយសន្ទរកថាដែល
មានចរិតប្រកាន់ពូជសាសន៍តម្រង់ទៅលើក្រុមជនជាតិមួយចំនួន។
ខណៈពេលនោះ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ដែលធ្វើ
សកម្មភាពនៅស៊ូដង់ខាងត្បូងបានព្រមានស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ
កំពុងរារាំងការដឹកជញ្ជូនសម្ភារៈជួយសង្គ្រោះធ្វើឲ្យកើនឡើងគ្រោះអាសន្ន
សោនាដកម្មមនុស្សធម៍នៅប្រទេសនេះផងដែរ៕