អង្គការសហប្រជាជាតិបានប្រជុំបន្ទាន់អំពីផែនការកសាងលំនៅដ្ឋានរបស់អ៊ីស្រាអែល
|
អង្គការសហប្រជាជាតិបានប្រជុំបន្ទាន់អំពីផែនការកសាងផ្ទះស្នាក់នៅរបស់អ៊ីស្រាអែល (PressTV) |
Vovworld-សម័យប្រជុំបន្ទាន់នាថ្ងៃទី២៩តុលារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិស្ដីពីផែនការសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែល ហើយព្រមានថា
សកម្មភាពនេះអាចគំរាមកំហែងទៅលើវង់ចរចារនិងយថាទស្សន៍ចរចារសន្តិភាពនៅ
មជ្ឈឹមបូព៌ារ។ ថ្លែងមតិនៅសម័យប្រជុំ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ
ទទួលបន្ទុកបញ្ហានយោបាយលោក Jeffrey Feltman បានសង្កត់ធ្ងន់ថា ផែនការសាង
សង់លំនៅដ្ឋានសំរាប់ជនហ្ស៊ីបនៅ Jerusalem ខាងកើតជាសកម្មភាពរំលោភច្បាប់
អន្តរជាតិ ដើរផ្ទុយនឹងដំណោះស្រាយឆ្ពោះទៅការបង្កើតរដ្ឋប៉ាឡេស្ទីនដើរទន្ទឹមនឹង
រដ្ឋអ៊ីស្រាអែល។ លោកបានដាស់តឿនភាគីទាំងពីរដំណើរការសន្ទនាដើម្បីដោះស្រាយ
មូលហេតុដែលនាំមកជំលោះ ក្នុងនោះមានការដែល Tel Aviv ត្រូវបញ្ឈប់ការសាងសង់
លំនៅដ្ឋានដែលអូសបន្លាយក្នុងអំឡុង៥០ឆ្នាំមក។
ទោះបីជាគ្មានសេចក្តីសំរេចចិត្តណាបាននាំចេញនៅសម័យប្រជុំ ប៉ុន្តែប្រទេស
មួយចំនួនបានឡើងសំលេងរិះគន់ផែនការថ្មីរបស់អ៊ីស្រាអែលនិងអំពាវនាវប្រទេស
នេះបញ្ឈប់សកម្មភាពបង្កើនភាពតានតឹងដោយឯកតោភាគី៕