អង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងនៃការប្រឆាំងជនជាតិជ្វីហ្វ

(VOVWORLD) - នាថ្ងៃទី ២៨ ខែឧសភា ខុទ្ទកាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានថ្កោលទោសពីការកើនឡើងនៃការប្រឆាំងនឹងជនជាតិជ្វីហ្វនៅអាមេរិក និងអឺរ៉ុប ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលនានាពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រជាជន និងជៀសវាងពីអំពើហឹង្សា ផងដែរ។
អង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងនៃការប្រឆាំងជនជាតិជ្វីហ្វ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

សេចក្តីប្រកាសពីខុទ្ទកាល័យ OHCHR ត្រូវបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រឆាំងនឹងជនជាតិជ្វីហ្វក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ OHCHR បានសម្តែងនូវការព្រួយបារម្ភថា អំពើហិង្សាលើរាងកាយចំពោះជនជាតិជ្វីហ្វ បានកើនឡើងនៅក្នុងប្រទេសមួយចំនួន។ ស្ថាប័ននេះបានកត់សម្គាល់ថាការងើបលើងសារជាថ្មីម្តងទៀតនូវការប្រឆាំងជនជាតិជ្វីហ្វ ជាពិសេសកាន់តែកើនឡើងភាពតានតឹងនៅប្រទេសអាល្លឺម៉ង់និងបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ