(VOV)_អាវុធគីមីត្រូវបានប្រើប្រាស់តិចបំផុតគឺ៥ដង ក្នុងសង្គ្រាមផ្ទៃក្នុងនៅស៊ីរី
និង បានមានកុមារមួយចំនួនជាជនរងគ្រោះនៃការធ្វើឃាតកម្មនេះ។ សន្និដ្ឋាននេះ
ត្រូវ បាននាំចេញក្នុងរបាយការណ៍ជាផ្លូវការរបស់ក្រុមអ្នកសង្កេតការណ៍ នៃអង្គការ សហប្រជាជាតិ នៅស៊ីរី ជូនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក
Ban Ki Moon នាថ្ងៃទី ១២ធ្នូ។
|
ក្រុមអ្នកសង្កេតការណ៍ នៃអង្គការ សហប្រជាជាតិ នៅស៊ីរី (VOV) |
ថ្លែងមតិចំពោះព្រឹត្តិការណ៍នេះ លោក Ban Ki Moon បានអះអាងថា៖ការប្រើ
ប្រាស់ អាវុធគីមីជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងជាការរំលោភ ទៅលើកិត្តយសរបស់មនុស្សលោកទៀតផង។ អគ្គលេខាធិការ Ban Ki Moonបាន អំពាវនាវពិភពលោកត្រូវព្រមានថា៖ ធានាអាវុធគីមីត្រូវលុបចោល មិនគ្រាន់តែនៅ ស៊ីរីប៉ុណ្ណោះទេ ថែមទាំងលើទូទាំងពិភពលោកទៀតផង៕