អង្គការសហប្រជាជាតិបារម្ភថា អំពើហឹង្សានៅតំបន់ West Bank អាចនឹងផ្ទុះឡើង

(VOVWORLD) - ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានព្រមានថា ការផ្ទុះឡើងនៃអំពើហឹង្សាថ្មីនៅតំបន់ West Bank ដែលរងការកាន់កាប់ អាចបណ្តាលឱ្យមានអំពើហឹង្សាជាច្រើននៅទីនោះ ហួសពីការគ្រប់គ្រង។

កាលពីថ្ងៃទី ២៣  ខែមិថុនា នៅក្នុងសេចក្តីប្រកាសមួយ លោក Volker Turk បានសង្កត់ធ្ងន់ថា អំពើហឹង្សា រួមជាមួយនឹងពាក្យញុះញុង នឹងរុញច្រានជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនចូលទៅក្នុងរណ្តៅនៃគម្លាត។ លោកអះអាងថា អំពើហឹង្សាកំពុងអាក្រក់ទៅៗ មានផលវិបាកធ្ងន់ធ្ងរសម្រាប់ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងអំពាវនាវឱ្យបញ្ចប់អំពើហិង្សាភ្លាមមួយរំពេច។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានសង្កត់ធ្ងន់ថា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ អាជ្ញាធរអ៊ីស្រាអែលត្រូវធានាថា សកម្មភាពទាំងអស់ត្រូវបានគ្រោងទុក និងប្រតិបត្តិដោយមិនបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស។ អាស្រ័យហេតុនេះ ចាំបាច់ត្រូវធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពលើករណីស្លាប់ទាំងអស់។ អ៊ីស្រាអែលចាំបាច់ត្រូវពិនិត្យឡើងវិញ និងកំណត់ឡើងវិញនូវគោលនយោបាយរបស់ខ្លួន និងការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីធានាសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពនៅក្នុងតំបន់កាន់កាប់របស់ជនប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ