អង្គការសហប្រជាជាតិផ្តល់ស្បៀងអាហារសង្គ្រោះបន្ទាន់ដល់មនុស្សចំនួន ១ លាននាក់នៅអ៊ុយក្រែន
(VOVWORLD) - កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាន ចែកចាយនំប៉័ងចំនួន ៣៣០.០០០ ដល់គ្រួសារនៅទីក្រុង Kharkov ក៏ដូចជាផ្គត់ផ្គង់ដល់តំបន់ជម្លោះផ្សេង ទៀត រួមទាំង Sumy តាមរយៈក្បួនរថយន្តមនុស្សធម៌ចំនួន ២។
ប្រជាជនរង់ចាំទទួលបានស្បៀងអាហារសង្គ្រោះបន្ទាន់នៅ Trostianets ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៩ មីនា ឆ្នាំ២០២២។ (រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី ៣០ ខែមិនា អង្គការសហប្រជាជាតិ (អ.ស.ប) បានផ្តល់ស្បៀងអាហារ សង្គ្រោះបន្ទាន់ដល់មនុស្សចំនួន ១ លាននាក់នៅអ៊ុយក្រែន បើទោះបីជាមានការ ព្រមានថា មនុស្សជាច្រើនទៀតកំពុងអត់ឃ្លាន ហើយមនុស្សពេញវ័យជាច្រើនត្រូវ រំលងអាហារដើម្បីទុកឲ្យកុមារក៏ដោយ។
តាមនោះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចែកចាយនំប៉័ងចំនួន ៣៣០.០០០ ដល់គ្រួសារនៅទីក្រុង Kharkov ក៏ដូចជាផ្គត់ផ្គង់ដល់តំបន់ជម្លោះផ្សេងទៀត រួមទាំង Sumy តាមរយៈក្បួនរថយន្តមនុស្សធម៌ចំនួន ២។ គេរំពឹងថា ក្នុងរយៈ ពេលខាងមុខនេះ ក្បួនរថយន្តដឹកអាហារកាន់តែច្រើន នឹងមកដល់អ៊ុយក្រែនផងដែរ។ អ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់របស់ WFP លោក Jakob Kern បានឲ្យដឹងថា ក្រោមផែនការ អង្គការសហប្រជាជាតិនឹងបន្តជួយឧបត្ថម្ភដល់ជនងាយរងគ្រោះ បំផុតនៅអ៊ុយក្រែន៕