អង្គការសហប្រជាជាតិពន្យាពេលភារកិច្ចរក្សាសន្តិភាពនៅព្រំដេនស៊ូដង់និងស៊ូដង់ខាងត្បូង

អង្គការសហប្រជាជាតិពន្យាពេលភារកិច្ចរក្សាសន្តិភាពនៅព្រំដេនស៊ូដង់និងស៊ូដង់ខាងត្បូង - ảnh 1
អង្គការសហប្រជាជាតិពន្យាពេលភារកិច្ចរក្សាសន្តិភាពនៅព្រំដេនស៊ូដង់និងស៊ូដង់ខាងត្បូង (AFP)


        Vovworld-ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី១៤កក្ដដាបាន​
សំរេចចិត្តពន្យាពេលភារកិច្ចនៃកំលាំងរក្សាសន្តិភាពបណ្ដោះអាសន្ននៃអង្គការ​
សហប្រជាជាតិនៅ Abyei ដំបន់ពោពេញទៅដោយធនធានដែលកំពុងមាន​ជំលោះ
​រវាងស៊ូដង់និងស៊ុដង់ខាងត្បូងក្នុងក្របខ័ណ្ឌការខំប្រឹងប្រែងរក្សាសន្តិភាព​សន្តិសុខ
និងការពារជនស៊ីវិលក្នុងដំបន់នេះ។ សេចក្តីសំរេចចិត្តត្រូវបានសមាជិក​ចំនួន១៥
ប្រទេសនៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិអនុម័ត សង្កត់ធ្ងន់ទៅលើ​ការ​បង្កើន
ភាពតានតឹងនៅ Abyei និងដំបន់តាមបណ្ដោយព្រំដែនរវាងស៊ុដង់​និង​ស៊ូដង់ខាង
ត្បូងជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិភាពសន្តិសុខដំបន់និង​អន្តរជាតិ។​
ភារកិច្ចនៃកំលាំងរក្សាសន្តិភាពជាបណ្ដោះអាសន្ននៃអង្គការ​សហប្រជាជាតិនៅ
Abyei នឹងបានអូសបន្លាយដល់ថ្ងៃទី១៥ធ្នូឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ